Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅឥណ្ឌូណេស៊ី

បានផុស

នៅ

តាមការគ្រោងទុក ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន លើក​ទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

រូបភាពឯកសារក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីខែឧសភា ឆ្នាំ២០២៣ នៅឥណ្ឌូណេស៊ី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃឥណ្ឌូណេស៊ី លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃកម្ពុជា នឹងដឹកនាំគណៈ ប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន លើក​ទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ ៖ «សារៈ​សំខាន់អាស៊ាន ៖ ស្នូល នៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា។

ក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន លើក​ទី៥៦នេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន រួមទាំងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូល​ជួប​សម្តែង​ការគួរសមជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ព្រមទាំងធ្វើជាសាក្សី នៃការចុះហត្ថលេខាលើលិខិតុបករណ៍​ នៃការចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសមួយចំនួន។

ទន្ទឹមនេះ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅឥណ្ឌូណេស៊ី នឹងពិភាក្សារិះរកអភិក្រម និងមធ្យោបាយប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញបន្ថែមទៀតនូវដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងជំរុញឱ្យមានឯកភាព និងសាមគ្គីភាពអាស៊ានកាន់តែខ្លាំងឡើង តាមរយៈសកម្មភាពជាក់ស្តែងនានា។​ កិច្ចពិភាក្សានេះ ក៏នឹងគ្របដណ្ដប់លើការរក្សាតួនាទីដ៏សំខាន់របស់អាស៊ាន ជាកាតាលីករសម្រាប់កំណើនសកលប្រកប​ដោយចីរភាព និងផ្ដោតលើ​​បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម​ផងដែរ។

ជាការកត់សម្គាល់របស់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំនេះ នឹងផ្តល់កាលានុវត្តភាពក្នុងការពង្រឹងបន្ថែមទៀតនូវមជ្ឈភាពអាស៊ាន និងបង្កើនទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ជាមួយដៃគូសន្ទនាអាស៊ានទាំងអស់ ព្រមទាំងភាគីខាងក្រៅផ្សេងទៀត ដើម្បីធានាថា អាស៊ាននៅតែរក្សាបាននូវភាពពាក់ព័ន្ធដ៏សំខាន់ជាស្នូល នៃកំណើនសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានប្រាប់អន្តរជាតិថា សម្ដេចតេជោ បានលើកកម្ពស់សេរីភាពសារព័ត៌មាន ជំរុញពហុភាគីនិយម ការកសាងសមត្ថភាពវិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកជំនាញថៃព្រមាន​ពីការគំរាមកំហែងសេដ្ឋកិច្ច​ធំៗ​ បើការចរចាពន្ធ ត្រាំ បរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

សន្តិសុខសង្គម២ ម៉ោង មុន

ករណីហិង្សារវាងនាយប៉ុស្ដិ៍ចំបក់ និងពលរដ្ឋ កើតឡើងដោយសារការណែនាំរឿងចាក់ធុងបាស់រំពងសំឡេងរំខានអ្នកជិតខាង

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ៥៧៧ ក្រុមហ៊ុន មានអាជ្ញាបណ្ណអាជីវកម្ម

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម