ព័ត៌មានអន្ដរជាតិ
Golden Bridge នៅ Da Nang ជាប់ឈ្មោះក្នុងចំណោមស្ពានល្បីបំផុតទាំង១០ លើពិភពលោក
យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីឥណ្ឌា LuxeBook, ស្ពានមាស (Golden Bridge) នៅទីក្រុង Da Nang ជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមស្ពានល្បីទាំង១០ នៅជុំវិញពិភពលោក។

ថ្មីៗនេះ ទស្សនាវដ្ដីខាងលើ បានបង្ហាញបញ្ជីនៃស្ពានល្បីបំផុតចំនួន១០ នៅទូទាំងពិភពលោក ដែលអ្នកទេសចរ គួរទៅលេងកម្សាន្តក្នុងរដូវក្តៅ។
ទស្សនាវដ្តីបានចុះផ្សាយថា “លើសពីភាពជាសំណង់ស្ថាបត្យកម្មដ៏បរិសុទ្ធ Golden Bridge បានបង្ហាញខ្លួនឯងថាជា និមិត្តសញ្ញាថ្មីនៃទេសចរណ៍របស់ទីក្រុង Da Nang ចាប់តាំងពីថ្ងៃបើកដំណើរការក្នុងខែមិថុនាឆ្នាំ២០១៨មក”។

គួរបញ្ជាក់ថា ស្ពានល្បីៗផ្សេងទៀតដែលជាប់ក្នុងបញ្ជីមានដូចជា៖ Golden Gate Bridge (សហរដ្ឋអាមេរិក), Pont Alexandre III (បារាំង), The Twist (ន័រវែស), Rialto Bridge (អ៊ីតាលី), Khaju Bridge (អ៊ីរ៉ាង់), Charles Bridge (សាធារណរដ្ឋឆែក), Helix Bridge (សិង្ហបុរី), Tower Bridge (ចក្រភពអង់គ្លេស) និង Harbor Bridge (អូស្រ្តាលី)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ប្រវត្តិសាស្រ្ត បង្កើត សាលា បណ្តុះបណ្តាល បច្ចេកទេស សាងសង់ ស្ពាន ថ្នល់ កំពង់ផែ ផ្លូវដែកនៅ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


