Connect with us

ព័ត៌មានជាតិ

ក.អ.ក ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្ដីពីការវិនិយោគនៅកម្ពុជា

បានផុស

នៅ

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (ក.អ.ក.) បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សៀវភៅ​ស្ដីពី​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​នឹង​អាច​ជួយ​ទាក់ទាញ​រំហូរ​វិនិយោគ​ប្រកប​ដោយ​គុណភាព​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​ប្រើប្រាស់​សៀវភៅ​ស្ដីពី​ការ​វិនិយោគ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី ១០ កក្កដា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (ក.អ.ក.) បាន​មាន​ប្រសាសន៍​ថា សៀវភៅ​ស្ដីពី​ការ​វិនិយោគ​នៅ​កម្ពុជា ជា​សមិទ្ធផល នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង ក​.អ​.ក​. និង​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ស្ដីពី​ការ​វិនិយោគ​បរទេស និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​តំបន់​មេគង្គ។

លោក​រដ្ឋមន្ត្រី​ប្រតិភូ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ជូន​ចំពោះ​ក្រុម​ការងារ​រៀបចំ​សៀវភៅ​ស្ដីពី​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​បាន​រួម​គ្នា​ចងក្រង និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​គន្លឹះ​នានា សម្រាប់​ជា​ពុទ្ធិ​ដល់​វិនិយោគិន ដើម្បី​សិក្សា​ស្វែងយល់​អំពី​វឌ្ឍនភាព នៃ​បរិស្ថាន​វិនិយោគ ក៏ដូចជា​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា។

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី​ប្រតិភូ ក៏បាន​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី ដែល​ជា​និច្ចកាល​តែងតែ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ។ ជាក់ស្ដែង​ក្នុង​ក្របខ័ណ្ឌ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​លើ​វិស័យ​វិនិយោគ ភាគី​ទាំងពីរ បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​វិនិយោគ​ទ្វេភាគី ក៏ដូចជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូវែលសេឡង់។ បន្ថែម​ពី​លើ​ឯកសារ​គតិយុត្តិ​ខាងលើ គំនិត​ផ្ដួចផ្ដើម និង​គម្រោង​នានា​របស់​រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់ សំដៅ​គាំទ្រ​ដល់​យុទ្ធនាការ​ជំរុញ និង​ទាក់ទាញ​រំហូរ​វិនិយោគ​ប្រកប​ដោយ​គុណភាព​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​បន្ថែម​ពី​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​វិនិយោគ ក៏ដូចជា​ការ​បង្កើត​នូវ​ក្របខ័ណ្ឌ​ច្បាប់ និង​គតិយុត្តិ​ដែល​បើកចំហ មាន​តម្លាភាព អាច​ប៉ាន់ប្រមាណ​ទុកជាមុន និង​ប្រកប​ដោយ​ភាព​អំណោយផល​សម្រាប់​ការ​វិនិយោគ​ដើម្បី​អភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច។

លើស​ពី​នេះ លោក​រដ្ឋមន្ត្រី​ប្រតិភូ ក៏បាន​គូស​រំលេច​អំពី​តុ​វិនិយោគ​កសិ-ចំណីអាហារ (AFID) ដែល ជា​ផ្លែផ្កា នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង ក.អ.ក. និង​ភាគី​អូស្ត្រាលី ក្នុង​ការ​រួមចំណែក​ជំរុញ​ការ​ផ្សព្វផ្សាយ និង​ពង្រឹង​សមត្ថភាព​របស់​មន្ត្រី​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា។

ទន្ទឹម​នេះ លោក​រដ្ឋមន្ត្រី​ប្រតិភូ ក៏បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា នឹង​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍​របស់​រដ្ឋាភិបាល​អូស្ត្រាលី និង​ច្បាម​យក​ប្រយោជន៍​សេដ្ឋកិច្ច​ជា​អតិបរមា​ពី​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​មួយ​នេះ។ ក្នុង​ន័យ​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​អំពី​ឆន្ទៈ​ក្នុង​ការ​ជំរុញ​វិនិយោគិន​អូស្ត្រាលី​មក​វិនិយោគ​នៅ​កម្ពុជា សំដៅ​រួមចំណែក​ដល់​ការ​ធ្វើ​ពិពិធកម្ម​គោលដៅ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​គន្លឹះ​នានា ទាំង​ក្រោម​រូបភាព​វិនិយោគ​ដោយ​ផ្ទាល់ ឬ ដោយ​ចូល​ហ៊ុន​ជាមួយ​សហគ្រាស​ក្នុងស្រុក ឬ ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន។

លោក Nicholas Moore បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ីអាគ្នេយ៍ នៃ​រដ្ឋាភិបាល​អូស្ត្រាលី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ ក​.​អ​.​ក​. ដែល​តែងតែ​ផ្ដល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​អូស្ត្រាលី តាមរយៈ​ការ​សម្របសម្រួល​, ផ្ដល់​ការ​លើក​ទឹកចិត្ត និង​ផ្ដល់​ការ​ថែទាំ​លើ​គម្រោង​វិនិយោគ​នានា​ដែល​បាន​និង​កំពុង​មាន​អត្ថិភាព​លើទឹក​ដី​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម