ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសដាក់ឲ្យប្រើប្រាស់ផែនការមេលើកទី ៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសដាក់ឲ្យប្រើប្រាស់ផែនការមេលើកទី ៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ ២០២៣-២០២៧ ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិយាកាសការងារ និងកន្លែងធ្វើការងារទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យមានសុខភាព និងសុវត្ថិភាពល្អ។

ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ផែនការមេលើកទី ៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ ២០២៣-២០២៧ នៅព្រឹកថ្ងៃទី ១១ កក្កដានេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួង បានខិតខំប្រឹងប្រែងអនុវត្តនូវផែនការមេស្ដីពី សុវត្ថិភាព និងសុខភាពការងារចំនួន ២ លើក រួចមកហើយ ដែលលើកទី១ ឆ្នាំ ២០០៩-២០១៣ និងលើកទី២ ឆ្នាំ ២០១៨-២០២២ ដើម្បីធានាឲ្យកាន់តែបាននូវស្ថិរភាព សន្តិសុខសង្គម និរន្តរភាព ការងារ ប្រាក់ចំណូល និងភាពកក់ក្ដៅក្នុងចិត្តរបស់កម្មករនិយោជិត។

លោករដ្ឋមន្ត្រី បានបន្តថា ការលើកកម្ពស់សិទ្ធិការងារ និងបរិយាកាសការងារប្រកបដោយសុវត្ថិភាព ទាំងក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងកម្លាំងពលកម្មក្នុងវិស័យកសិកម្ម ចាំបាច់ត្រូវមានធនធានគ្រប់គ្រាន់ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូនានា។

លោក ទេព សុភ័ណ្ឌ នាយកគ្រប់គ្រងទូទៅ នៃ CAMFEBA បានលើកឡើងថា ផែនការមេលើកទី ៣ ដែលដាក់ឲ្យប្រើប្រាស់នៅពេលនេះ នឹងក្លាយជាយន្តការត្រួសត្រាយគោលនយោបាយជាអាទិភាព និងវិធានការចាំបាច់នានានៅក្នុងការបន្តការលើកកម្ពស់សុខភាព និងសុវត្ថិភាពដល់កម្មករនិយោជិត។
លោកបានបន្តថា ការធានាបាននូវសុខុមាលភាព សុវត្ថិភាព ជូនចំពោះកម្មករនិយោជិត ជារឿងចាំបាច់ដែលត្រូវយកចិត្តទុកដាក់ដ៏សំខាន់មួយពីភាគីនិយោជក។
ចំណែក លោក ទុន សោភ័ណ មន្ត្រីសម្របសម្រួលថ្នាក់ជាតិរបស់អង្គការអន្តរជាតិការងារ (ILO-Cambodia) បានទទួលស្គាល់ថា កម្មករនិយោជិតមានការយល់ដឹងច្រើនពីហានិភ័យនៅកន្លែងធ្វើការ ហើយការរៀបចំកន្លែងធ្វើការមានភាពស្អាតបាត សុវត្ថិភាព និងមានសុខភាពល្អ ដែលទាំងនេះជាការផ្លាស់ប្ដូរមួយដ៏ធំផងដែរ។
គួរបញ្ជាក់ថា ផែនការមេស្ដីពីសុវត្ថិភាព និងសុខភាពការងារ គឺជាក្របខណ្ឌដែលគាំទ្រដល់ការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានា របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ និងសម្រេចឲ្យបាននូវទស្សនវិស័យរួមមួយ។ ផែនការមេនេះ ត្រូវរៀបចំឡើងជាមូលដ្ឋានក្នុងការវាស់វែង និងកំណត់វិធីសាស្ត្រក្នុងការធានានូវការការពារសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតគ្រប់រូបនៅកន្លែងធ្វើការ ដោយមានការចូលរួមពីគ្រប់ភាគីដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


