ព័ត៌មានជាតិ
លោក ជា វ៉ាន់ដេត និងលោក គី តិច ចុះណែនាំពីរបៀបគូសសន្លឹកឆ្នោតដល់ពលរដ្ឋ៣ពាន់នាក់នៅស្រុកបាទី
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក គី តិច ប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រាំងធ្នង់ ព្រមទាំង លោក ឈិត បូរ៉ាវុធ អនុប្រធានទទួលបន្ទុកភូមិក្រាំងធ្នង់ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទីជាច្រើននាក់ទៀត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកបាទី ខេត្ត តាកែវ។

ជាមួយនឹងការចុះជួបសំណេះសំណាលនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវទៅកាន់ប្រជាពលរដ្ឋ ភូមិក្រាំងធ្នង់ ជិត៣០០នាក់ផងដែរ។ វត្តមានរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក គី តិច ប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រាំងធ្នង់ ព្រមទាំង លោក ឈិត បូរ៉ាវុធ អនុប្រធានទទួលបន្ទុកភូមិក្រាំងធ្នង់នេះ ត្រូវបានប្រជាពលរដ្ឋនៅទីនោះស្វាគម៍ និងបង្ហាញពីក្តីរីករាយយ៉ាងរាក់ទាក់យ៉ាងក្រៃលែង។

ប្រជាពលរដ្ឋ មានការសប្បាយចិត្តជាខ្លាំង ដោយពួកគាត់អះអាងថា ក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងនេះ ជាមនុស្សមិនប្រកាន់ សាមញ្ញ រាប់អានពួកគាត់ដោយស្មោះ និងជាមន្ត្រីបម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីបេះដូង។ ប្រជាពលរដ្ឋបានសន្យាថា នៅថ្ងៃទី ២៣ ខែកក្តដាឆ្នាំ២០២៣ខាងមុខនេះ ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីបន្តគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន ឲ្យបន្តធ្វើជានាយករដ្ឋមន្រ្តី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តវេននាពេលខាងមុខផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


