Connect with us

សេដ្ឋកិច្ច

ទេសចរ កម្ពុជា សម្រុកទៅលេងនៅ វៀតណាម ខណៈម្នាក់ៗចំណាយ ៨០០ ទៅ ៩០០ ដុល្លារ

បានផុស

នៅ

អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ទេសចរកម្ពុជា​ គឺជាផ្នែកដ៏មានសក្តានុពលមួយ​សម្រាប់វិស័យទេសចរណ៍របស់ខ្លួន​ ខណៈឆមាសទីមួយនៃឆ្នាំនេះ ​ប្រជាជនកម្ពុជាចំនួន ១៩៨,០០០ នាក់បានទៅលេងវៀតណាម ហើយក៏ជាកម្រិតស្ទុះងើបឡើងវិញលឿនបំផុតផងដែរ ក្នុងកំណើន ៣៣៨ ភាគរយ បើប្រៀបធៀបនឹងកម្រិត មុនរោគរាតត្បាតកូវីដ ១៩ ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tran Quoc Thinh នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត Tay Ninh ដែលមានព្រំដែនជាប់កម្ពុជា បាននិយាយថា ច្រកទ្វារព្រំដែន Moc Bai គឺជាច្រកផ្លូវដ៏សំខាន់មួយដើម្បីស្វាគមន៍ភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាម ។ លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមអ្នកទេសចរលំដាប់ខ្ពស់កម្ពុជា ភាគច្រើនធ្វើដំណើរទៅកាន់ទីក្រុង Tay Ninh និងហូជីមិញ ដើម្បីព្យាបាលជំងឺផង និងដើរកម្សាន្តនៅទីនោះផង ។          

ស្របពេលជាមួយគ្នានេះ លោកស្រី Phan Huynh Phuong Hoang អគ្គនាយករងនៃប្រតិបត្តិករទេសចរណ៍ Vietravel បានលើកឡើងស្រដៀងគ្នានេះថា ទេសចរកម្ពុជាភាគច្រើនមកប្រទេសវៀតណាម គឺក្នុងគោលបំណងព្យាបាលជំងឺ ប៉ុន្តែក្រៅពីនេះ ទេសចរកម្ពុជា ក៏បានសម្រុកទៅលេងខេត្តជាប់ព្រំដែន ដើម្បីសម្រាកលំហែកាយនៅរមណីយដ្ឋានលំដាប់ខ្ពស់ និងទំនើបនាចុងសប្ដាហ៍ផងដែរ ។

ទន្ទឹមនោះ យោងតាមរបាយការណ៍របស់អាជ្ញាធរវៀតណាមបានឲ្យដឹងថា ទេសចរកម្ពុជាក្នុងម្នាក់ៗចំណាយប្រាក់ ៨០០ ទៅ ៩០០ ដុល្លារសម្រាប់ដំណើរកម្សាន្តទៅកាន់ទីក្រុងហាណូយ និងទីក្រុងឆ្នេរខ្សាច់ Ha Long ភាគខាងជើងប្រទេសវៀតណាម ខណៈដែលការចំណាយនេះ គឺស្មើនឹងតម្លៃធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូង ។

គួរឲ្យដឹងថា ទេសចរកម្ពុជាដែលទៅលេងវៀតណាម ចែកចេញជា ៣ ប្រភេទ គឺ​ទេសចរមកពីខេត្តចំនួន ៣ ជាប់នឹងខេត្ត Tay Ninh សម្រាប់ដំណើរទេសចរណ៍ប្រចាំថ្ងៃ ។ ទី២ ភ្ញៀវទេសចរប្រណីតមកពីរាជធានីភ្នំពេញ និងសៀមរាប ដែលធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ខណៈទី៣ ភ្ញៀវទេសចរកម្ពុជាជ្រើសរើសការសម្រាកលំហែកាយរយៈពេលវែងក្នុងរមណីយដ្ឋានលំដាប់ខ្ពស់នៅកោះ Phu Quoc, ទីក្រុង Da Lat និងទីក្រុងកំពង់ផែ Vung Tau ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម