ព័ត៌មានអន្ដរជាតិ
ការស្រាវជ្រាវ៖ ទីក្រុងញូវយ៉ក កំពុងលិចចូលសមុទ្របន្តិចម្តងៗ ដោយសារមានសំណង់អគារខ្ពស់ៗ ច្រើនពេក
ការស្រាវជ្រាវថ្មីបានបង្ហាញថា កត្តារួមបញ្ចូលគ្នានៃសំណង់អគារខ្ពស់ៗ និងកម្ពស់ទឹកសមុទ្រកើនឡើង អាចធ្វើឲ្យទីក្រុងញូវយ៉ក ងាយប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

ក្រុមមួយនៅសាកលវិទ្យាល័យ Rhode Island បានធ្វើការប៉ាន់ស្មានដ៏គួរឲ្យរន្ធត់ នៃទម្ងន់សរុបរបស់អគារជាង១លាន ដែលបង្កើតបានជាទីក្រុងញូវយ៉ក។
ពួកគេបានរកឃើញថា បេតុង ដែក និងកញ្ចក់ទម្ងន់រាប់ទ្រីលានគីឡូក្រាម កំពុងសង្កត់ដីឲ្យស្រុត ដែលបណ្តាលឲ្យវាលិចបន្តិចម្តងៗទៅក្រោមទឹកសមុទ្រ។
ទន្ទឹមនឹងនេះ កម្ពស់ទឹកសមុទ្រក៏កំពុងកើនឡើងផងដែរ ដោយសារការឡើងកម្តៅផែនដី និងបម្រែបម្រួលអាកាសធាតុ។
យោងតាមអង្គការ NASA, កម្រិតទឹកសមុទ្រជាមធ្យមរបស់ពិភពលោក បានកើនឡើងដល់ ១០សង់ទីម៉ែត្រ ចាប់តាំងពីឆ្នាំ១៩៩២មក ហើយគេព្យាករណ៍ថា វានឹងបន្តកើនឡើងចន្លោះពី ២០សង់ទីម៉ែត្រទៅ ៧៥សង់ទីម៉ែត្រ ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។

បើតាមអត្រានេះ ញូវយ៉ក ត្រូវប្រឈមនឹងហានិភ័យនៃការលិចទីក្រុង។ ផ្លូវ Wall Street គឺមានកម្ពស់ត្រឹមតែ ១ទៅ២ម៉ែត្រប៉ុណ្ណោះ ពីលើនីវ៉ូទឹកសមុទ្រ។ Manhattan ត្រូវបានសាងសង់នៅលើថ្មដែលមិនសូវណែន ហើយ Brooklyn និង Queens មានដីមិនហាប់ ដែលបណ្តាលឲ្យការលិចកើតឡើងលឿនជាងមុន។
លើសពីនេះ ផ្នែកខ្លះនៃ Manhattan ត្រូវបានពង្រីក ដោយដោយការទន្ទ្រានដីនៅជិតឆ្នេរសមុទ្រ ដែលធ្វើឲ្យដីកាន់តែងាយរងគ្រោះទៅនឹងកម្លាំងទំនាញពីទម្ងន់នៃអគារ។
ជាលទ្ធផល ដីមួយចំនួននៅទីនោះ មានការលិចលឿនជាងមុនទ្វេដង ដែលមានអត្រារហូតដល់៤គីឡូម៉ែត្រក្នុងមួយឆ្នាំ។
អ្នកស្រាវជ្រាវព្រមានថា ថ្វីបើវាមិនទាន់មានការប្រកាសអាសន្ននៅឡើយក៏ដោយ ប៉ុន្តែពួកគេចង់ឲ្យអ្នកវិទ្យាសាស្ត្រ ជួយធ្វើផែនការអនាគត ឲ្យហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ញូវយ៉ក ជួបការរញ្ជួយដី ដ៏កម្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


