ជីវិតកម្សាន្ដ
តារាចម្រៀង និងសម្ដែងកូរ៉េ Chung Lim ទទួលមរណភាពក្នុងវ័យ ៣៧ឆ្នាំ
តារាចម្រៀង និងជាតារាសម្ដែងកូរ៉េខាងត្បូងលោក Chung Lim ឬទស្សនិកជននិយមហៅឈ្មោះក្រៅថា Han Chung Lim បានទទួលមរណភាព ក្នុងអាយុ ៣៧ឆ្នាំ បន្ទាប់ពីប្រយុទ្ធនឹងជំងឺមហារីកអស់មួយរយៈពេលខ្លី។

នៅថ្ងៃទី២០ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយ Koreaboo បានរាយការណ៍ថា លោក Chung Lim ដែលមានជំងឺមហារីកពោះវៀនធំ បានទទួលមរណភាពហើយ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

កើតនៅឆ្នាំ១៩៨៦ លោក Chung Lim បានសិក្សាផ្នែករបាំកូរ៉េនៅសាកលវិទ្យាល័យសិល្បៈជាតិកូរ៉េ ហើយបានបង្ហាញខ្លួនក្នុងពិពភពកម្សាន្តកំលុងនៅឆ្នាំ២០០៤ ជាមួយនឹងភាពយន្តភាគរឿង “I’m Sorry, I Love You” ។ បន្ទាប់ពីនោះលោកធ្លាប់សម្តែងក្នុងរឿង “Dream” ឆ្នាំ២០០៩ និងបានបង្ហាញខ្លួនជាពិសេសនៅក្នុងរឿង “Smile, Mom ឆ្នាំ២០១០។ ក្រៅពីសម្ដែង Chung Lim ក៏ជាតារាចម្រៀងមួយរូប ដោយកាលពីឆ្នាំ២០០៩ លោកបានចេញបទដំបូងរបស់ខ្លួនគឺបទ “STEP” ។

នៅឆ្នាំ២០២១ លោកបានរៀបការ ដោយឈប់ពីសិល្បៈ ហើយធ្វើការជាអ្នកតំណាងលក់ឱ្យក្រុមហ៊ុនម៉ូតូមួយ។ ចំពោះអត្តចរិតរបស់អតីតតារាប្រុសរូបនេះ ត្រូវបានគេស្គាល់ដែរថា លោកជាមនុស្សស្លូតត្រង់ ចូលចិត្តញញឹម និងពូកែយកទុកដាក់ជាមួយអ្នកដទៃ។
ជាអកុសលលោកបានវិច្ឆ័យឃើញកើតជំងឺមហារីកពោះវៀនធំ ហើយបានទទួលមរណទៅកាលពីម្សិលមិញ ចំណែកពិធីបុណ្យសពបាននិងកំពុងប្រាព្ធនៅផ្ទះសាច់ញាតិរបស់លោក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកគាំទ្រអស់សំណើច ក្រោយរូបភាព Jin ស្លៀកពាក់ឯកសណ្ឋានយោធាអាចជួយសង្គ្រោះនារីម្នាក់ពីចោរប្លន់

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន