ជីវិតកម្សាន្ដ
សៃ ហ្វុន ចេញមកម្ដងនេះ ជះរាងសិចស៊ីស្អាតប្លែកទាក់ភ្នែកអ្នកគាំទ្រ
បេក្ខភាពត្រៀមប្រកួតប្រជែងកម្មវិធីសម្រស់បវរកញ្ញាក្នុងពេលឆាប់ៗ កញ្ញា សៃ ហ្វុន ខណៈកំពុងត្រៀមខ្លួនបង្ហាញសមត្ថភាពនៅលើឆាក ស្រាប់តែមុននេះធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីនាងបានបង្ហោះនូវរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត សម្ញែងសាច់សខ្ចីសិចស៊ីដ៏ស្រឡូនលើបណ្ដាញសង្គម។

កត់សម្គាល់នេះ ពុំមែនទើបជាលើកទី ១ ទេ ដែលបេក្ខភាពបវរកញ្ញារូបស្រស់ កញ្ញា សៃ ហ្វុន បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នា ខណៈតារាស្រីរូបនេះកន្លងមកតែងតែបង្ហោះនូវរូបភាពជាច្រើនសន្លឹកសម្ញែងសាច់សខ្ចីលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បង្អួតភ្នែកមហាជន ដោយមិនខ្វល់ការរិះគន់។

តួយ៉ាងបើយើងសង្កេតនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា សៃ ហ្វុន ថ្មីៗនេះ នាងបង្ហោះភ្ជាប់រូបភាពសិចស៊ីជាបន្តបន្ទាប់ឲ្យមហាជន និងអ្នកគាំទ្របានឃើញផងដែរ ខណៈការបង្ហោះនោះក៏មានការសរសើរ និងរិះគន់ខ្លះៗដែរ។ ការបង្ហាញខ្លួនសម្ញែងរូបសម្រស់របស់កញ្ញា សៃ ហ្វុន កន្លងមក បានធ្វើឲ្យទស្សនិកជនមួយចំនួនចាប់អារម្មណ៍ទៅលើរូបរាងដ៏ស្រស់ស្រឡូនរបស់នាងថែមទៀត។

ជាការពិត កញ្ញា សៃ ហ្វុន បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈមួយរយៈមកនេះ គេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះ នៃការគាំទ្រ ហាក់ហក់ឡើងមិនចាញ់តារាឯទៀតនោះឡើយ។ មិនតែប៉ុណ្ណោះ រូបសម្ផស្សរបស់នាង ក៏ជាលទ្ធភាពក្នុងការទាក់ទាញបុរសៗឲ្យលង់ស្នេហ៍ទៀតផង។ ម្យ៉ាងទៀតបច្ចុប្បន្ននាងក៏កំពុងត្រៀមខ្លួនប្រកួតកម្មវិធីសម្រស់បវរកញ្ញាមួយផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


