Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ឆ្លើយ​តប​​​សេវា​​យឺតយ៉ាវ​ពលរដ្ឋ​កាន់ ប.ស.ស

បានផុស

នៅ

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោកស្រី សុឺន គឹមសៀន តំណាងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​បានឆ្លើយ​តប​​ជុំវិញ​ការចោទប្រកាន់​ពីពលរដ្ឋ​ដែលប្រើប្រាស់​ប័ណ្ណ ប.ស.ស ទទួល​សេវា​យឺតយ៉ាវ​ ខណៈមានការ​លើកឡើងទៀត​ថា មន្ទីរពេទ្យ​មិន​ទាន់​ធ្វើ MOU ជាមួយ ប.ស.ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីមន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា ជាទូទៅសម្រាប់អ្នកដែលបានទទួលប័ណ្ណ ប.ស.ស នៅមន្ទីរពេទ្យបង្អែកខេត្តមានច្រើន គ្រាន់តែកាន់​ប័ណ្ណ ប.ស.ស តែមួយសន្លឹកគឺទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ។

យ៉ាងណាមិញ ពលរដ្ឋ​ដែល​កាន់​ប័ណ្ណ “ប.ស.ស” ត្រូវ​ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណដើម្បីផ្ទៀងផ្ទាត់ឈ្មោះ។ តែបើនៅក្នុងប័ណ្ណមានរូបថតហើយនោះមិនចាំបាច់យកអត្តសញ្ញាណប័ណ្ណភ្ជាប់មកជាមួយក៏បាន។

បើតាមមន្រ្តី​រូបនេះ សម្រាប់​ពលរដ្ឋ​មួយចំនួនដែលមានប័ណ្ណ ប.ស.ស តែខុសឈ្មោះពី​ក្នុងអត្តសញ្ញាណប័ណ្ណ តម្រូវឲ្យ​យកទៅកែឈ្មោះនៅ ប.ស.ស ឡើងវិញ ដោយគ្រាន់តែឲ្យខាងអង្គភាព​ឬ​អាជ្ញាធរ​ស្រុកធ្វើលិខិតបញ្ជាក់រួចយកទៅជួបខាងមន្ត្រី ប.ស.ស ឲ្យកែតម្រូវឡើងវិញជាការស្រេច ហើយមកទទួលសេវាសុខភាពដោយរលួនដោយគ្មានការយឺតយ៉ាវនោះទេ។

បើតាម​មន្រ្តី​រូបនេះ សម្រាប់អ្នកដែលមាន ប.ស.ស ហើយមករកសេវាព្យាបាលពីមន្ទីរពេទ្យបង្អែកខេត្តមានរាល់ថ្ងៃ​។ មានទាំង​អ្នក​មកទទួលសេវាសម្រាកក្នុងមន្ទីរពេទ្យ ទាំងអ្នកពិនិត្យសុខភាពមានចន្លោះ​ពី​ ៥០ ​ទៅ ​៧០ ​នាក់។ ការ​យឺតយ៉ាវមួយចំនួន ដោយសារតែកត្តាខាងលើនេះ។ សម្រាប់អ្នកដែលមានប័ណ្ណ “ប.ស.ស” ដែលពេញលក្ខណះមន្ទីរពេទ្យបង្អែកខេត្តពិនិត្យព្យាបាល​មិនយឺតយ៉ាវ​នោះទេ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៩ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម