ព័ត៌មានជាតិ
ប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈពីរាជធានីភ្នំពេញ មកបោះឆ្នោតក្នុងខេត្តសៀមរាប មានចំនួនច្រើនលើសការរំពឹងទុក
សៀមរាប ៖ រថយន្តក្រុងសាធារណៈចំនួន ១០គ្រឿង ដែលនឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ដើម្បីមកចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាស្អែកនេះ គឺពុំទាន់គ្រប់តម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅឡើយទេ ខណៈក្រុមការងារ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញបានបង្ហើបថា បានទទួលបទបញ្ជា បន្ថែមរថយន្តក្រុងសាធារណៈ បន្ថែមទៀត។

តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដែលផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហាញថា ការមកចូលរួមបោះឆ្នោតនៅខេត្តសៀមរាបនេះ គឺជាការបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ហើយក៏ជាការបង្ហាញសិទ្ធជាពលរដ្ឋស្របច្បាប់មួយរូប ក្នុងការជ្រើសរើសតំណាងរាស្ត្រ ដែលខ្លួនពេញចិត្ត។

តាមការលើកឡើងប្រហាក់ប្រហែលគ្នា ពួកគាត់រំពឹងដែរថា បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ប្រទេសកម្ពុជា នឹងទទួលបានមេដឹកនាំ ដែលមានសមត្ថភាព ដែលអាចនាំមកនូវសុខសន្តិភាព និងកាន់តែមានការអភិវឌ្ឍបន្ថែមទៀតដូចបណ្ដាប្រទេសជឿនលឿននានា ខណៈបច្ចុប្បន្នពួកគាត់បញ្ជាក់ថាប្រទេសកម្ពុជា បាននឹងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។

ជាមួយទឹកចិត្តសប្បាយរីករាយ ពួកគាត់មើលឃើញថា ការផ្ដល់ជូននូវការធ្វើដំណើរដោយមិនគិតថ្លៃ នៅអំឡុងពេលបោះឆ្នោតនេះ បានជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋជាច្រើន ដែលនេះជាការគិតគូរខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

គួរជម្រាបថា យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់រថយន្តក្រុងសាធារណៈសរុបចំនួន ៤៣០គ្រឿង ក្នុងនោះរថយន្តក្រុងសាធារណៈមកកាន់ខេត្តសៀមរាបមានចំនួន ១០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយពុំមានបង់ប្រាក់ ការកក់ទុកជាមុន ឬទាមទារឯកសារអ្វីទាំងអស់។ ចំពោះការវិលត្រឡប់មកពីតាមបណ្ដាខេត្ត មករាជធានីភ្នំពេញវិញ គឺនឹងចេញដំណើរនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣៕
ដោយ ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


