ព័ត៌មានអន្ដរជាតិ
កសិករម្នាក់បាត់ខ្លួន ៤ ថ្ងៃ រកឃើញសពក្នុងពោះក្រពើជិត ៤ ម៉ែត្រ នៅម៉ាឡេស៊ី
កសិករម្នាក់បានបាត់ខ្លួនអស់រយៈពេល ៤ ថ្ងៃ នៅម៉ាឡេស៊ី ធ្វើឲ្យក្រុមគ្រួសារព្រួយបារម្ភយ៉ាងខ្លាំង ស្រាប់តែប្រទះឃើញសពក្នុងក្រពើប្រវែងជាង ៤ ម៉ែត្រទៅវិញ ។
អ្នកតំណាងនៃនាយកដ្ឋានសត្វព្រៃ Sabah បានរកឃើញបំណែកសាកសពរបស់លោក Addi Bangsa វ័យ ៦០ ឆ្នាំ ក្នុងពោះក្រពើ បន្ទាប់ពីពួកគេបានបាញ់ រួចវះពោះរបស់វា ។ សត្វក្រពើឈ្មោលដ៏ធំខាងលើត្រូវគេបាញ់សម្លាប់វេលាម៉ោង ៣ ព្រឹក ថ្ងៃទី២២ ខែកក្កដា និងវះពោះចំពោះមុខគ្រួសារជនរងគ្រោះម៉ោង ១១ ព្រឹក ។
ប្រធានស្ថានីយ៍ពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ Tawau លោក Jemishin Ujin បានបញ្ជាក់ឲ្យដឹងថា នៅពេលវះពោះក្រពើ សមាជិកគ្រួសាររបស់អ្នកស្លាប់សុទ្ធតែមានវត្តមាននៅទីនោះទាំងអស់ ។
ដោយឡែកមូលហេតុនៃការចាប់ក្រពើ និងរបៀបនៃការរកឃើញសាកសព នៅមិនទាន់បកស្រាយនៅឡើយទេ មកទល់ពេលនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មិនគួរឲ្យជឿ ក្រពើពាំសពក្មេងលង់ទឹក ទៅឲ្យមនុស្សវិញនៅ ឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


