វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា អះអាងព្យាយាមមិនយកដុំថ្មថ្មីជំនួសជួសជុលចម្លាក់បង្កាន់ដៃនាគប្រាសាទបន្ទាយសំរ៉ែ
តាមក្រសួងវប្បធម៌នាថ្ងៃទី២៥ ខែកក្កដា នេះបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងបន្តជួសជុលនិងផ្គុំឡើងវិញនូវចម្លាក់បង្កាន់ដៃនាគមានប្រវែង ២៤ ម៉ែត្រ ស្ថិតនៅខាងជើងឈៀងខាងកើតនៃប្រាសាទបន្ទាយសំរ៉ែ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមកហើយឱ្យប្រសើរឡើងវិញ ដោយព្យាយាមមិនយកដុំថ្មថ្មីមកជំនួសឡើយ។

លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាបានពន្យល់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគនៃប្រាសាទបន្ទាយសំរ៉ែ បានចាប់ផ្តើមរយៈពេលជិត ២ ខែមកហើយ ដោយក្រុមការងារបានប្រឹងប្រែងនៅក្នុងការស្វែងរកបំណែកនានាដែលបានបាក់បែកពីទីតាំងផ្សេងៗតាមដែលអាចធ្វើទៅបាន ក៏ដូចជាប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ។
លោកអះអាងថា «ការប្រើបំណែកថ្មថ្មីទៅប៉ះជាមួយនិងបង្កាន់ដៃនាគ អាចធ្វើឡើងនៅត្រង់ចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយលុះត្រាតែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ»។


លោក ឡុង ណារី ក៏បានសង្កត់ធ្ងន់ដែរថា «ជាច្រើនឆ្នាំមកហើយ ដែលបង្កាន់ដៃនៃប្រាសាទបន្ទាយសំរ៉ែ តែងមានបញ្ហាប្រឈមដែលបណ្ដាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងកង្វះការថែទាំជាដើម»។
ម្យ៉ាងវិញទៀត ការជួសជុលថ្ម ព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញ គឺប្រើប្រាស់ការស្វានដាក់ស្នូលតភ្ជាប់បំណែកដងខ្លួននាគ។ ការជួសជុលនេះ ក៏ផ្ដោតសំខាន់ទៅលើការដាប់ជើងទម្រចាស់ៗជាច្រើនបំណែក និងដងខ្លួននាគដែលបានប្រេះបែកទាំងស្រុងចេញពីគ្នាប្រឈមនឹងការបាក់រលំ។

បន្ទាប់មកក្រុមការងារបានពង្រឹងផ្ទៃថ្មដែលពុកផុយឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអចូលក្នុងប្រហោង និងតំណបិទភ្ជិតរន្ធតូចឆ្មារ ស្នាមប្រេះ និងប្រហោងតូចៗនៅលើផ្ទៃថ្មចម្លាក់ សម្អាតស្លែ និងបន្សាបយកជាតិអំបិលចេញពីផ្ទៃថ្ម ដាប់យកចេញនូវដែកទាមចាស់ៗ និងស៊ីម៉ងត៍អស់គុណភាព រៀបដំឡើងបង្កាន់ដៃនាគឡើងវិញ ឱ្យស្របតាមទីតាំងដើម។
គួរបញ្ជាក់ដែរថា កិច្ចការងារជួសជុលនេះ គឺធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនៅប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជាធ្វើឱ្យមាននិរន្តភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


