កីឡា
សហព័ន្ធបាល់ទះកម្ពុជាបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតC
នៅថ្ងៃទី២៦ ខែកក្កដានេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានបើកវគ្គបណ្តាលគ្រូបង្វឹកបាល់ទះកម្រិត C នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានសិក្ខាកាមជាច្រើនរូប។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទះកម្រិត C ឆ្នាំ២០២៣គឺមានការចូលរួមដោយសិក្ខាកាមដែលជាជាអាជ្ញាកណ្ដាល និងគ្រូបង្វឹករបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាធ្លាប់បានរៀនសូត្រទាំងថ្នាក់ជាតិ និងអន្តរជាតិកន្លងមក។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៦ថ្ងៃគិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដែលសិក្ខាកាមចូលរួមមកពី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា-នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា-សមាគម និងក្លិបកីឡាបាល់ទះចំនួន២២។

វគ្គបណ្តុះបណ្តាលនេះក្រោមការបង្ហាត់បង្រៀនដោយគ្រូឧទ្ទេសជនជាតិគុយបាដែលជាគ្រូជំនួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងមានការចូលរួមពីមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ទាំងការធ្វើបទបង្ហាញទ្រឹស្តី និងអនុវត្តផ្ទាល់លើទីលាននៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ