ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា អាមេរិក កំពុងយកប្រាក់ដុល្លារធ្វើជាអាវុធ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធទី២៦ខែកក្កដាថា ការបង្កើតស្ថាប័នហិរញ្ញវត្ថុជំនួស គឺជាកិច្ចខិតខំប្រឹងប្រែងដ៏លំបាក ប៉ុន្តែវាជារឿងចាំបាច់ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន យកប្រាក់ដុល្លារអាមេរិក ធ្វើជាអាវុធ។

លោកពូទីន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកស្រី Dilma Rousseff ជាប្រធានធនាគារអភិវឌ្ឍន៍ថ្មី និងជាអតីតប្រធានាធិបតីប្រេស៊ីល នៅទីក្រុង St. Petersburg មុនកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកក្នុងសប្តាហ៍នេះ។
លោក Putin បានប្រាប់លោកស្រី Rousseff ថា “ខ្ញុំមិនមានការសង្ស័យអ្វីទេ សម្រាប់បទពិសោធន៍ដ៏សម្បូរបែបរបស់អ្នកនៅក្នុងរដ្ឋាភិបាល និងចំណេះដឹងនៅក្នុងតំបន់នេះ អ្នកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអភិវឌ្ឍស្ថាប័នមួយនេះ ដែលខ្ញុំគិតថា មានសារៈសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ។ នៅក្នុងលក្ខខណ្ឌសព្វថ្ងៃ នេះមិនមែនជាការងារងាយស្រួលឡើយ ព្រោះតែអ្វីដែលកំពុងកើតឡើងនៅក្នុងហិរញ្ញវត្ថុពិភពលោក និងការប្រើប្រាស់ប្រាក់ដុល្លារជាឧបករណ៍នៃការតស៊ូផ្នែកនយោបាយ”។

ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន បានគូសបញ្ជាក់ថា ប្លុកសេដ្ឋកិច្ច BRICS ដែលមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង គឺមិនមានគោលបំណងប្រឆាំងនឹងនរណាម្នាក់នោះទេ ប៉ុន្តែបានធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក រួមទាំងផ្នែកហិរញ្ញវត្ថុផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក រួមចំណែកប្រហែល២០% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក ប៉ុន្តែជាង៥០% នៃទុនបម្រុងរូបិយប័ណ្ណពិភពលោក ត្រូវបានទុកជាប្រាក់ដុល្លារ។
កាលពីខែតុលាឆ្នាំមុន លោកពូទីន អះអាងថា សហរដ្ឋអាមេរិកបានធ្វើឲ្យខូចកិត្តិយសដល់ស្ថាប័ននៃទុនបម្រុងហិរញ្ញវត្ថុអន្តរជាតិដោយយកប្រាក់ដុល្លារធ្វើជាអាវុធ ពោលគឺដោយការបំភាយរូបិយវត្ថុ ហើយបន្ទាប់មកដោយការលួចមូលនិធិរុស្ស៊ី។
ចាប់តាំងពីពេលនោះមក រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានទទួលស្គាល់ថា ការដាក់ទណ្ឌកម្មរុស្ស៊ី អាចជំរុញឲ្យប្រទេសមួយចំនួនបោះបង់ចោលប្រាក់ដុល្លារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពូទីន ព្រមានសងសឹកចាស់ដៃ បើអ៊ុយក្រែន ប្រើប្រាស់គ្រាប់បែកចង្កោម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


