សេដ្ឋកិច្ច
សេដ្ឋកិច្ច អាមេរិក កើន ២.៤ ភាគរយនៅត្រីមាសទី២
បើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យវិភាគសេដ្ឋកិច្ចនៃទីភ្នាក់ងារក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅត្រីមាសទី២ ចន្លោះខែមេសាដល់ខែមិថុនា បានកើនឡើង ២.៤ ភាគរយដែលច្រើនជាងការវិភាគរបស់អ្នកសេដ្ឋកិច្ចដែលមានត្រឹមតែ ១.៨ ភាគរយប៉ុណ្ណោះ ។

ក្រសួងពាណិជ្ជកម្មបានលើកឡើងថា កំណើននៃផលិតផលក្នុងស្រុកសរុប (GDP) បានឆ្លុះបញ្ចាំងពីការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគមិនមែនលំនៅឋាន ការចំណាយរបស់រដ្ឋ ការវិនិយោគសារពើភ័ណ្ឌឯកជន ក៏ដូចជាការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែការនាំចេញ និងនាំចូលបែរជាធ្លាក់ចុះវិញ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី Joe Biden បាននិយាយថា សេដ្ឋកិច្ចអាមេរិកកំពុងកើនឡើង ការវិនិយោគលើអាជីវកម្មឯកជនមានភាពរឹងមាំ ហើយការវិនិយោគលើរោងចក្រផលិតបានរួមចំណែកដល់កំណើនជាច្រើនក្នុងរយៈពេល ៤០ ឆ្នាំ ហើយមិនតែប៉ុណ្ណោះ អតិផរណាក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ។
ជាចុងក្រោយលោកបានបញ្ជាក់ថា ភាពអត់ការងារធ្វើនៅតែស្ថិតនៅជិតកម្រិតទាបបំផុត ហើយអតិផរណាបានធ្លាក់ចុះ ២ ភាគ ៣ ខណៈដែលប្រាក់ឈ្នួល គឺខ្ពស់ជាងកាលពីមុនជំងឺរាតត្បាតកូវីដទៅទៀត ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


