Connect with us

កីឡា

តើ​នារីហ្វីលីពីនអាចក្លាយជាក្រុមអាស៊ានដំបូងឡើងដល់វគ្គ១៦​ចុង​ក្រោយ World Cup?

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​ហ្វីលីពីន​អាច​នឹងក្លាយ​ជា​ក្រុម​អាស៊ាន​ដំបូង​គេឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ពានរង្វាន់បាល់ទាត់នារីពិភពលោក ឆ្នាំ​២០២៣ ប្រសិន​បើ​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​បន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លងកាត់​២​ប្រកួត​​​វគ្គ​សន្សំ​ក្នុង​ពូល​កន្លង​មក ក្រុម​នារី​ហ្វីលីពីន មាន​៣​ពិន្ទុ​ពី​ការ​ចាញ់១ និង​ឈ្នះ​១ ស្ថិត​នៅ​លេខ​៣​ក្នុង​តារាង​ពិន្ទុ​ពូល A។ ថ្ងៃ​បើក​ឆាក​ ហ្វីលីពីន ចាញ់ ស្វីស ០-២ ប៉ុន្តែ​ប្រកួត​ទី​២​បាន​​យក​​ឈ្នះ​ម្ចាស់​ផ្ទះ នូវែលសេឡង់ ដោយ​លទ្ធផល ១-០។ ការ​ប្រកួតបញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា  ហ្វីលីពីន ត្រូវជួប ន័រវែស ដែលជាក្រុមឈរលេខ៤ក្នុងពូលមាន ១ពិន្ទុ។

ប្រសិនបើក្រុម​នារី​ហ្វីលីពីន​អាច​យកឈ្នះន័រវែស​ នោះហ្វីលីពីនមាន ៦ពិន្ទុនឹងឡើងទៅវគ្គ​១៦​ក្រុម​ចុង​ក្រោយ ប៉ុន្តែ​បើស្មើជាមួយន័រវែស ត្រូវរង់ចាំមើលលទ្ធផលរវាងក្រុម នូវែលសេឡង់ និងស្វីស ដែលប្រកួតនៅថ្ងៃទី ៣០ ខែកក្ដដា ម៉ោងដំណាលគ្នា។

ក្រុម​នារី​ហ្វីលីពីន​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ផ្ទាល់​ខ្លួន​២​ហើយ​សម្រាប់​ការ​ប្រកួត​​បាល់ទាត់​នារី​ជើង​ឯក​ពិភព​លោក​នេះ។ ទី១ ពួក​គេ​បាន​ឡើង​​​ដល់​ជុំ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន និង​ទី​២​បាន​បង្កើត​កំណត់​ត្រា​ជ័យជម្នះលើក​ដំបូង​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ។ ប្រសិន​បើ​​​អាច​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ទៀត​នោះ ក្រុម​នារី​ហ្វីលីពីន​នឹង​ក្លាយ​ជា​ក្រុម​អាស៊ាន​ទី​១​ដែល​បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

នៅក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ពិភព​លោក​ឆ្នាំ​២០២៣​នេះ​ ​ក្រុម​នារី​ជម្រើសជាតិវៀតណាម​​បាន​អស់​ឱកាស​ហើយ បន្ទាប់​ពី​ចាញ់២​ប្រកួត​ជាប់​គ្នា និងមិន​អាច​ស៊ុត​ចូល​ដៃ​គូ​សូម្បី​១​គ្រាប់ ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ដែល​ក្រុម​បាល់ទាត់​នារី​វៀតណាម​បាន​ឈាន​ដល់​ជុំ​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម