កីឡា
កីឡាករបាល់ទាត់បងប្អូនបង្កើត៤រូបនេះមានឪពុកម្ដាយជាអ្នកកីឡាបាល់ទាត់អាជីព
វាជារឿងដ៏កម្រមួយដែលមានកីឡាករបាល់ទាត់បងប្អូនបង្កើត៤រូបមានឪពុកម្តាយជាកីឡាករ កីឡាការិនីបាល់ទាត់អាជីពកាលពួកគាត់នៅក្មេង។ កីឡាករទាំង៤នាក់កំពុងប្រកបអាជីពបាល់ទាត់នៅក្លិបផ្សេងគ្នា៤។
១. កីឡាករ Eden Hazard

កីឡាករ Eden Hazard ជាកូនប្រុសច្បងក្នុងគ្រួសារត្រកូល Hazard។ ខ្សែបម្រើប្រយុទ្ធវ័យ ៣២ សញ្ជាតិ បែលហ្សិក ឆ្នាំរូបនេះជាអតីតកីឡាករឆ្នើមរបស់ក្លិបតោខៀវ Chelsea ដោយបង្ហាញខ្លួន ២៤៥ ប្រកួតស៊ុតបញ្ចូលទី ៨៥គ្រាប់។ នៅឆ្នាំ ២០១៩ កីឡាករ Eden Hazard បានផ្លាស់ទៅក្លិបអធិរាជស Real Madrid ប៉ុន្តែហាក់មិនទទួលបានជោគជ័យទេដោយបង្ហាញខ្លួនបាន ៥៤ ស៊ុតបញ្ចូលទីបាន ៤គ្រាប់។
២. កីឡាករ Thorgan Hazard

កីឡាករ Thorgan Hazard ជាកូនទី ២ក្នុងគ្រួសារត្រកូល Hazard។ ខ្សែបម្រើប្រយុទ្ធវ័យ ៣០ សញ្ជាតិ បែលហ្សិក ជាអតីតកីឡាកររបស់ក្លិប Borussia Mönchengladbach ដោយបង្ហាញខ្លួនបាន ១៤៧ប្រកួតស៊ុតបញ្ចូលទី ៣១គ្រាប់មុនពេលផ្លាស់ទៅលេងឲ្យក្លិប Borussia Dortmund កាលពីឆ្នាំពី ២០១៩។
៣. កីឡាករ Kylian Hazard

កីឡាករ Kylian Hazard ជាកូនទី ៣ក្នុងគ្រួសារត្រកូល Hazard។ ខ្សែបម្រើប្រយុទ្ធវ័យ ២៧ សញ្ជាតិ បែលហ្សិក ជាកីឡាកររបស់ក្លិប Racing White Daring Molenbeek ដែលស្ថិតនៅលីគទី ២ក្នុងប្រទេស ហើយបង្ហាញខ្លួនបាន ៣០ប្រកួតស៊ុតបញ្ចូលទី ៨គ្រាប់។
៤. កីឡាករ Ethan Hazard

កីឡាករ Kylian Hazard ជាកូនប្រុសពៅក្នុងគ្រួសារត្រកូល Hazard។ ខ្សែបម្រើប្រយុទ្ធវ័យ ១៩ សញ្ជាតិ បែលហ្សិក ជាកីឡាកររបស់ក្លិបបាល់ទាត់ R Union Tubize-Braine យុវជនអាយុក្រោម ២១ នៅលីគក្នុងប្រទេសបែលហ្សិក។

រឿងដល់មិនគួរឲ្យជឿគឺអ្នកស្រី Carine Hazard ដែលជាម្តាយរបស់ទាំង៤រូបខាងលើគឺជាកីឡាការីនីបាល់ទាត់អាជីពនៅលីគបាល់ទាត់កំពូលបែលហ្ស៊ិកបានរៀបការជាមួយលោក Thierry Hazard ជាអតីតកីឡាករបាល់ទាត់ម្នាក់ដែលបានចូលនិវត្តន៍បពីអាជីពបាល់ទាត់កាលពីឆ្នាំ២០០១។ អ្នកស្រី Carine បានចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅពេលអ្នកស្រីមានផ្ទៃពោះកូនច្បងរបស់អ្នកស្រីគឺកីឡាករ Eden Hazard។

លោក Thierry និងអ្នកស្រី Carine បានជំរុញកូនប្រុសទាំង៤បានក្លាយជាកីឡាករបាល់ទាត់អាជីពដ៏ជោគជ័យដែលកំពុងលេងនៅក្លិបផ្សេងគ្នានាពេលបច្ចុប្បន្ន៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


