ជីវិតកម្សាន្ដ
ម្ចាស់មកុដ ៣ រូប ក្លាយជាគណៈកម្មការ នៃការប្រកួត សម្រស់ MUC 2023
នារីកំពូលសម្រស់ម្ចាស់ជ័យលាភីដែលជាម្ចាស់មកុដនៃកម្មវិធីបវរកញ្ញា ៣ រូប ដែលសុទ្ធសឹងតែមានទេពកោសល្យ និងសមត្ថភាពជំនាញនៅក្នុងវិស័យមួយនេះ បានត្រៀមខ្លួនរួចជាស្រេច បន្ទាប់ពីត្រូវបានជ្រើសរើសឱ្យក្លាយជាគណៈកម្មការ កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣។



សម្រាប់ម្ចាស់មកុដ ៣ រូប ដែលនឹងមកកាន់តំណែងជា គណៈកម្មការដើម្បីផ្ដល់ពិន្ទុចំពោះបេក្ខជនប្រឡងនេះ ត្រូវបានគេមើលឃើញថា ពួកគេពោរពេញដោយសមត្ថភាព និង រូបសម្រស់ស្រស់ស្អាតដូចៗគ្នា ខណៈមានការរំពឹងដែរថាការប្រកួតកម្មវិធី Miss Universe Cambodia 2023 នេះ កាន់តែមានភាពអស្ចារ្យថែមទៀត សម្រាប់អ្នកគាំទ្រ ក៏ដូចជាអ្នកដែលស្នេហាវិស័យបវរកញ្ញានៅកម្ពុជា។
វត្តមានបវរកញ្ញាដែលជាម្ចាស់មកុដទាំង ៣ រូប ដែលត្រូវបានជ្រើសរើសមានដូចជា ៖ ១.ម្ចាស់មកុដ Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី, ទី ២.កញ្ញា ប៉ូគីមថេង សុតធីតា ជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia 2021 និងទី៣. ស្រីស្អាត ឯម គុនថង ជាបវរកញ្ញាម្ចាស់មកុដ Miss Global Cambodia 2022។



យ៉ាងណាមិញ បើយោងតាមបទពិសោធន៍ និងកម្រិតការងារក្នុងវិស័យនេះអ្នកគាំទ្រជឿជាក់ថា វត្តមានបវរកញ្ញាដែលជាម្ចាស់មកុដទាំង ៣ រូប នឹងមានសមត្ថភាពធ្វើបានយ៉ាងល្អក្នុងការជ្រើសរើសបេក្ខភាពដែលមានទេពកោសល្យល្អ។
សូមជម្រាបដែរថា ស្រីស្អាតទាំង ៣ រូប ខាងលើនេះ សុទ្ធតែធ្លាប់បានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្នុងកម្មវិធីសម្រស់នៅកម្ពុជា។ មិនតែប៉ុណ្ណោះ ម្ចាស់មកុដ លីវ ជីលី ,ប៉ូគីមថេង សុតធីតា និងឯម គុនថង ក៏បានឆ្លងកាត់ក្នុងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


