សន្តិសុខសង្គម
ដំណាំស្រូវជាង ១ ម៉ឺនហិកតារងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខេត្តកំពតរងគ្រោះច្រើនជាងគេ
ដំណាំស្រូវជាង ១ ម៉ឺនហិកតា (១១ ០៧៨) រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបានកើតឡើងនៅប៉ុន្មានថ្ងៃកន្លងមកនេះ។

បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ខេត្តចំនួន ៨ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយមានប្រជាជនជាង ៧ ពាន់គ្រួសារ (៧ ៥៨៧) និងផ្ទះជិត ៧ ពាន់ខ្នង ក្នុងនោះធ្វើការជម្លៀស ១៤៤ គ្រួសារ និងស្លាប់ម្នាក់ ព្រមទាំងប៉ះពាល់ដំណាំស្រូវ ១១ ០៧៨ ហិកតា។
ខេត្តដែលប៉ះពាល់ចំនួន ៨ រួមមាន ខេត្តកំពង់ស្ពឺ ប៉ះពាល់ស្រូវ និងដំណាំរួមផ្សំប្រមាណ ៨០០ ហិកតា ខេត្តកែបប៉ះពាល់ស្រូវ ៣០០ ហិកតា ខេត្តកំពតប៉ះពាល់ ៩ ពាន់ហិកតា នៅស្រុកកំពង់ត្រាច ខេត្តសៀមរាបជាង ៩០០ ហិកតា ខេត្តមណ្ឌលគិរី ៨២ ហិកតា ខេត្តកោះកុង និងខេត្តព្រះវិហារ។


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


