Connect with us

នយោបាយ

លោក អ៊ុន​ ជឹម ៖ គណបក្សឯកភាពជាតិខ្មែរ ទទួលយកលទ្ធផលបោះឆ្នោតដោយក្ដីសោមនស្សរីករាយ

បានផុស

នៅ

ប្រធានគណបក្សឯកភាពជាតិខ្មែរ បានអះអាងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ក្នុងនោះដែរ គណបក្សឯកភាពជាតិខ្មែរ បានសម្រេចទទួលយកលទ្ធផលបោះឆ្នោតដោយក្ដីសោមនស្សរីករាយ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន​ ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែសីហានេះថា គណបក្សរបស់លោក បានបើកកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ដោយអង្គប្រជុំទាំងមូល បានសម្រេចគាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទទួលយកនូវលទ្ធផលការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ។

លោក អ៊ុន​ ជឹម បានបន្តថា គណបក្សឯកភាពជាតិខ្មែររបស់លោក យល់ឃើញថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ ពិតជាបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយគណបក្សឯកភាពជាតិខ្មែរ សម្រេចទទួលយកលទ្ធផលបោះឆ្នោតដោយក្ដីសោមនស្សរីករាយ។

បន្ថែមពីលើនេះ គណបក្សឯកភាពជាតិខ្មែរ បានជូនពរដល់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលទទួលបានអាសនៈក្នុងរដ្ឋសភាជាតិ។ ក្នុងនោះដែរ គណបក្សឯកភាពជាតិខ្មែរ សង្ឃឹមថា តំណាងរាស្រ្ដមកពីគណបក្សទាំងពីរ នឹងចុះជួយប្រជាពលរដ្ឋឲ្យបានសកម្ម ដូចភ្លៀងរលឹមចាប់ពីថ្ងៃជាប់ឆ្នោតនេះតទៅ។

លទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ដែលប្រកាសដោយ គ.ជ.ប កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ បានបង្ហាញថា គណបក្សឯកភាពជាតិខ្មែរ បានទទួលសំឡេងគាំទ្រពីប្រជាពលរដ្ឋចំនួន ២៥,២៦១សំឡេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម