ព័ត៌មានអន្ដរជាតិ
ចិន ថា អង្គការណាតូ ជាអ្នកបង្កើតសង្គ្រាមនៅ អ៊ុយក្រែន
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ី លោក Zang Hanhui បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា អង្គការណាតូ គឺជាអ្នកបង្កើតសង្គ្រាម និងជាមូលហេតុចម្បងដែលធ្វើឲ្យវិបត្តិនៅប្រទេសអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើងៗបែបនេះ ។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា “អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ អង្គការណាតូបាននិងកំពុងជំរុញភាពតានតឹងនៅគ្រប់ទីកន្លែង បំបែកស្ថិរភាព និងលើកទឹកចិត្តដល់ការបំបែកខ្លួន ដូចជានៅ កូសូវ៉ូ លីប៊ី និងអាហ្វហ្គានីស្ថានជាដើម” ។
លោក Zang បានបញ្ជាក់បន្ថែមថា “ការពង្រីកខ្លួនទៅភាគខាងកើតចំនួន ៥ លើករបស់អង្គការណាតូបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ពិភពលោក និងសន្តិសុខនៅអឺរ៉ុប ក្រោយសង្គ្រាមត្រជាក់ ហើយទាំងអស់នេះ គឺជាគន្លឹះ ក៏ដូចជាមូលហេតុធ្វើឲ្យវិបត្តិនៅអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនទៅៗ” ។

អ្នកការទូតចិនរូបនេះបានកត់សម្គាល់ថា “ក្នុងនាមជាប្រទេសជើងចាស់នៃសង្គ្រាមត្រជាក់ អង្គការណាតូគួរតែបញ្ឈប់សកម្មភាពដ៏ព្រៃផ្សៃ នៅពេលសង្គ្រាមត្រជាក់បានផុតរលត់ ប៉ុន្តែទោះជាយ៉ាងណា វានៅតែបន្តមានសក្ដានុពល ដោយសារនៅតែមានប្រទេសចិញ្ចឹមសង្គ្រាម និងបង្កជម្លោះ ហើយកន្លែងណាដែលមានវត្តមានអង្គការណាតូ ទីនោះនឹងមិនមានសន្តិភាពឡើយ ជាពិសេសនឹងមានមនុស្សស្លាប់តែម្ដង” ។
គួរបញ្ជាក់ថា អង្គការណាតូ និងសម្ព័ន្ធមិត្ត ក៏ដូចជាសហរដ្ឋអាមេរិក បានផ្ដល់កញ្ចប់ជំនួយ ទាំងសព្វាវុធ និងសម្ភារៈយោធាផ្សេងទៀតទៅឲ្យកងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ តៃវ៉ាន់ ព្រមានថា ជម្លោះជាមួយ ចិន នឹងបណ្តាលឲ្យពិភពលោកទាំលមូល ជួបមហន្តរាយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


