Connect with us

ព័ត៌មានអន្ដរជាតិ

ចិន គ្រោងដាក់ចេញច្បាប់ឲ្យកុមារអាយុក្រោម ១៨ ឆ្នាំប្រើទូរស័ព្ទត្រឹម ២ ម៉ោងក្នុងមួយថ្ងៃ

បានផុស

នៅ

ចិនគ្រោងដាក់ចេញច្បាប់ថ្មី កំណត់ឲ្យកុមារមានអាយុក្រោម ១៨ ឆ្នាំ ប្រើប្រាស់ទូរសព្ទបានត្រឹមតែ ២ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីកុំឲ្យញៀនខ្លាំងពេក ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើនេះត្រូវបានដាក់ចេញដោយនាយកដ្ឋាន Cyberspace ដែលជានិយតករអ៊ីនធឺណិតកំពូលរបស់ចិន ស្របតាមបំណងរបស់រដ្ឋាភិបាលចិន ដើម្បីទប់ស្កាត់ការញៀនលេងទូរស័ព្ទក្នុងចំណោមអ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ ។

ពាក់ព័ន្ធជាមួយ​ច្បាប់នេះ កុមារដែលមានអាយុក្រោម ៨ ឆ្នាំ ត្រូវបានដាក់កម្រិតប្រើទូរស័ព្ទអតិបរមា ៤០ នាទីក្នុងមួយថ្ងៃ ប៉ុន្តែកុមារអាយុក្រោម ១៦ ឆ្នាំអាចប្រើទូរស័ព្ទរបស់ពួកគេមិនលើសពី ១ ម៉ោងក្នុងមួយថ្ងៃ ខណៈអ្នកដែលមានអាយុចន្លោះពី ១៦ ទៅ ១៧ ឆ្នាំ អាចប្រើទូរស័ព្ទបានអតិបរមា ២ ម៉ោង ។

ទន្ទឹមនឹងនេះ ទូរស័ព្ទមិនគួរផ្តល់សេវាណាមួយដល់កុមារចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៦ ព្រឹកនៅថ្ងៃបន្ទាប់ឡើយ ប៉ុន្តែមានករណីលើកលែង​ចំពោះវីដេអូអប់រំដែលមានការគ្រប់គ្រងត្រឹមត្រូវ ។ ប៉ុន្តែទោះជាយ៉ាងណា ច្បាប់​មួយនេះ នៅមិនទាន់​អនុម័ត​នៅ​ឡើយទេ ដោយនៅរង់ចាំការពិគ្រោះ​យល់ជាសាធារណៈជាមុនសិន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម