Connect with us

កីឡា

ជើងឯក​បាល់ទាត់នារីពិភពលោក២០២៣ទទួលបានជោគជ័យបំផុតក្នុងប្រវិត្តិសាស្ត្រ

បានផុស

នៅ

សហព័ន្ធកីឡា​បាល់ទាត់អូស្រ្តាលីបានអះអាងថា សំបុត្រចំនួន ១.៨ លានសន្លឹក​ត្រូវបានលក់អស់ក្នុងព្រឹត្តិការណ៍ប្រកួត​បាល់ទាត់​នារី​ជើង​ឯកពិភព​លោក ឆ្នាំ​២០២៣​ ដែល​​បានក្លាយ​ជាការ​ប្រកួត​ទទួលបានជោគជ័យ​បំផុតក្នុងប្រវិត្តសាស្រ្តបាល់ទាត់នារីពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានអរគុណ​ដល់ប្រទេស​អូស្ត្រាលី​ដែលបានរៀបចំព្រឹត្តិការណ៏នេះប្រកបដោយជោគជ័យ គិតត្រឹមវគ្គ ១៦ក្រុម​។

«បាល់ទាត់មានសារសំខាន់ណាស់សម្រាប់សង្គម សម្រាប់ការរួមបញ្ចូលក្នុងសហគមន៍ សម្រាប់កំណើនសេដ្ឋកិច្ច សុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុភមង្គល»។ លោក Infantino បាន​បញ្ជាក់។

ការ​ប្រកួត​កាលនៅយប់ថ្ងៃច័ន្ទ​ជា​ពេលក្រុមជម្រើសជាតិនារីអូស្ត្រាលីបានយកឈ្នះប្រទេសកាណាដាដោយលទ្ធផល ៤-០ បានបំបែកកំណត់ត្រាក្នុងកម្មវិធី Seven និង 7plus ដែលមានអ្នកទស្សនាឈានដល់ ៥.៣២ លាននាក់ក្នុងប្រទេសអូស្ត្រាលីនៅលើការចាក់ផ្សាយរបស់ BVOD ហើយ​បាន​ក្លាយជាកម្មវិធីដែលមានអ្នកមើលច្រើនបំផុតរបស់ Seven រហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២៣។

វាគឺជាពេលវេលាដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ មិនមែនត្រឹមតែសម្រាប់អូស្ត្រាលី និងនូវែលសេឡង់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល។

ការ​ប្រកួត​នេះ​បាន​បង្ហាញ​ពី​ភាព​ទាក់​ទាញ​យ៉ាង​ទូលំទូលាយ​ ដែល​ទទួល​បាន​​អ្នកគាំទ្រ​​ពី​គ្រប់​ទី​កន្លែង៕

ប្រែបម្រួល៖ ផា រតនា​
ប្រភព៖ Insidethegame

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម