ព័ត៌មានអន្ដរជាតិ
បុត្រីស្ដេចថៃ ព្រះនាង Sirivannavari ប្រារព្ធខួបកំណើតឲ្យសុនខទ្រង់សព្វព្រះទ័យខ្លាំងបំផុត យ៉ាងគគ្រឹកគគ្រេង
ព្រះនាង Sirivannavari Nariratana ដែលជាបុត្រីតែម្នាក់គត់របស់ស្ដេចថៃ Maha Vajiralongkorn និង អតីតមហេសី Sujarinee Vivacharawongse បានប្រារព្ធខួបកំណើតឲ្យសុនខដែលទ្រង់សព្វព្រះរាជហឫទ័យខ្លាំងបំផុតយ៉ាងគគ្រឹកគគ្រេងក្នុងព្រះរាជដំណាក់របស់ទ្រង់។

តាមរយៈបណ្ដាញសង្គម Instagram ដែលមានឈ្មោះថា Princesslovepet បានផ្សព្វផ្សាយរូបភាពរបស់ព្រះនាង Maha Chakri Sirindhorn និងព្រះនាង Sirivannavari Nariratana Rajakanya ដោយទ្រង់ទាំងពីរបានរៀបចំកម្មវិធីតូចមួយយ៉ាងសាមញ្ញ តែគគ្រឹកគគ្រេងធំធេង ដើម្បីអបអរសាទរខួបលើកទីមួយនៃថ្ងៃកំណើតរបស់សុនខប្រភេទ Labrador Retriever ដែលមានឈ្មោះថា MI6 ដោយនំមានលក្ខណៈដូចគ្នាទៅនឹងពណ៌រោមរបស់សត្វចិញ្ចឹមដែលព្រះនាងសព្វព្រះទ័យផងដែរ។
យ៉ាងណាមិញ ត្រឹមរូបភាពប៉ុន្មានសន្លឹកជាមួយសត្វសុនខដែលទ្រង់សព្វព្រះរាជហឫទ័យខ្លាំង បានធ្វើឲ្យប្រជានុរាស្ត្រក្រោមឱវាទរបស់បុត្រីស្ដេចថៃ Maha Vajiralongkorn មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើសត្វចិញ្ចឹម MI6 ខណៈដែលវាទើបតែមានអាយុ ១ ឆ្នាំទេ ប៉ុន្តែវាគួរឲ្យស្រលាញ់និងឆ្លាតវៃមិនធម្មតានោះឡើយ។
លើសពីនេះទៀត ព្រះនាង Sirivannavari Nariratana បានសរសេរខេបសិនដើម្បីអបអរសត្វចិញ្ចឹមរបស់ទ្រង់ថា “ខ្ញុំពិតជាសព្វព្រះរាជហឫទ័យខ្លាំង នៅពេលដែលខ្ញុំឃើញអាហារដែលបុគ្គលិកបានរៀបចំសម្រាប់ខ្ញុំសោយនាពេលនេះជាមួយសត្វចិញ្ចឹមរបស់ខ្ញុំ”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុត្រាបុត្រី ៧ អង្គ របស់ស្ដេចថៃ Maha Vajiralongkorn សុទ្ធតែមានមុខតំណែងធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


