Connect with us

សន្តិសុខសង្គម

ផ្ទុះអាវុធច្រើនគ្រាប់ និងចាប់ខ្លួនថៅកែក្រុមហ៊ុនពិភពដីមាស

បានផុស

នៅ

លោកឧកញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស រួមទាំងភរិយា នៅរសៀលថ្ងៃទី៧ ខែមេសា នេះ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបញ្ជូនទៅស្នងការរាជធានីដើម្បីសួរនាំ ក្រោយមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពព័ត៌មាន ក្រុមសន្តិសុខជាច្រើនដែលយាមកាមនៅខាងមុខការិយាល័យលក់របស់ក្រុមហ៊ុន ក៏ត្រូវបានឃាត់ខ្លួនផងដែរដោយសារដកកាំភ្លើង និងប្រើអំពើហិង្សាលើសមត្ថកិច្ច ហើយក៏ត្រូវសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ឡើងលើដើម្បីចាប់ខ្លួនតែម្ដង។

សូមបញ្ជាក់ថា ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចការិយាល័យរបស់ក្រុមហ៊ុន ពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម