Connect with us

សន្តិសុខសង្គម

ពលរដ្ឋខេត្តកំពត ប្ដឹងឧកញ៉ា ហ៊ី គឹមហុង កើនជាង ១ ពាន់បណ្ដឹង ប្រាក់ជាង ២១ លានដុល្លារ

បានផុស

នៅ

ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០២៣​ ប្រជាពលរដ្ឋ​នៅខេត្តកំពតបានប្ដឹង ឧកញ៉ា ហ៊ី គីមហុង អគ្គនាយក ក្រុមហ៊ុនពិភពដីមាស ចំនួន ១ ១០៥ បណ្ដឹង​ គិតជាទឹកប្រាក់ជាង ២១ លានដុល្លារ (២១ ០៧៨ ៩៦០ ដុល្លារ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា ហ៊ី  គឹមហុង ប្រធានក្រុមហ៊ុនពិភពដីមាស និងអង្គរក្ស ១៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀល ថ្ងៃទី៧ ខែសីហា បន្ទាប់ពីមានអតិថិជនរាប់សិបនាក់បានមកតវ៉ានៅមុខស្នាក់ការ ដើម្បី​សុំជួបលោកឧកញ៉ា ដោះស្រាយ តែត្រូវបានក្រុមអង្គរក្សរបស់ឧកញ៉ាប្រទូសរ៉ាយគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់។

ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងបទឆបោក ដែលធ្វើឱ្យប្រជាពលរដ្ឋលង់ខ្លួន ទៅខ្ចីលុយធនាគារ ទិញដីឡូត៍របស់ក្រុមហ៊ុនពិភពដីមាស ដែល ឧកញ៉ា ហ៊ី  គឹមហុង ជាប្រធាន។

នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូន ឧកញ៉ា ហ៊ី  គឹមហុង និងបក្ខពួក ១៣នាក់ផ្សេងទៀត បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ពី បទឆបោក មានស្ថានទម្ងន់ទោស និង ២បទល្មើសផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម