សន្តិសុខសង្គម
អាជីវករ និងអ្នករត់តាក់សុីជិត ១០០នាក់ ផ្ទុះការតវ៉ា មិនព្រមចេញពីបេនឡាន ក្រុងសិរីសោភ័ណ
អាជីវករ និងអ្នករត់តាក់សុីជិត ១០០នាក់ ផ្ទុះការតវ៉ា ក្នុងបេនឡានថ្មី ពាក់ព័ន្ធករណីឱ្យអាជីវករចូលក្នុងបន្ទប់ម្នាក់ម្តងសួរនាំ និងសំណូមពររឿងតូបលក់ក្នុងបេនឡានចាស់ និងថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័យ ខេត្តបន្ទាយមានជ័យ។

អាជីករសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ មានគេទូរស័ព្ទប្រាប់គាត់ថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឱ្យអាជីវករលក់ដូរនៅក្នុងបេនឡានចាស់ និងបេនឡានថ្មី ចូលមកដោះស្រាយ និងធ្វើការសុំសំណូមពរ តើអាជីវករទាំងអស់ចង់បានអ្វីពិតប្រាកដ។

អាជីវករ បន្តថា លុះព្រឹកថ្ងៃទី១៩ ខែសីហា មានអាជីវករ និងអ្នករត់តាក់សុីបានមកជួបជុំគ្នានៅមុខស្នាក់ការបេនឡានថ្មីជិត ១០០នាក់។ ពេលនោះមានក្រុមការងារ ១ក្រុម មានសម្លៀកបំពាក់ធម្មតា មិនដឹងមកពីណា គ្មានលិខិតស្នាមសម្គាស់ បានមកប្រាប់អាជីករចូលជួបម្តងម្នាក់ក្នុងបន្ទប់ដើម្បីសួរនាំ ឱ្យអាជីវករធ្វើការសំណូមពរ និងផ្តិតមេដៃ ទើបឱ្យចេញពីបន្ទប់។ ពេលនោះ ក្រុមអាជីវករ និងអ្នករត់តាក់សុីមិនសុខចិត្ត ហើយនាំគ្នាសម្រុកចូលទាំងអស់គ្នាសួរដេញដោលទៅក្រុមការងារ។ ពេលនោះមានបុរស់ម្នាក់ចេញមកមុខទីស្នាក់ការ និយាយពីនេះពីនោះ ដោយឃើញទិដ្ឋភាពមិនស្រួល អ្នកយកព័ត៌មានបានថតរូប ស្រាប់តែបុរសនោះចេញចរិកគួរឱ្យខ្លាច ហាមមិនឱ្យអ្នកយយកព័ត៌មានថត ប្រយ័ត្នមានបញ្ហា។

អាជីករ និងអ្នករត់តាក់សុី បានសួរនាំថា អ្នកណាអ្នកចាត់តាំងឱ្យលោកមកដោះស្រាយអត់មានសំបុត្របេសកកម្ម ហើយម្តងនិយាយថា តំណាងអភិបាលខេត្ត ម្តងនិយាយថា តំណាងអភិបាលក្រុង? លុះសួរដេញដោយខ្លាំងៗ ក្រុមការងារនោះបានយកអីវ៉ាន់ដាក់ឡាន ជិះចេញទៅបាត់អស់ គ្មាននិយាយអីបន្តឡើយ។

អាជីវករបាននិយាយប្រាប់អ្នកយកព័ត៌ថា បើតាមការអះអាងរបស់ ឈ្មោះ ឈៀង គិរីរ័ត្ន ម្ចាស់អាជីវកម្មវិនិយោគទុនចំណតរថយន្តតូចធំទាំង២ បានឱ្យដឹងថា តាមកិច្ចសន្យាធ្វើអាជីវកម្មភាសុីចំណតរថយន្តក្រុងតូចធំទាំង២ ក្នុងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០០៨ រវាងឈ្មោះ ឈៀង គិរីរ័ត្ន ជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ហើយបញ្ចប់សិទ្ធិ វិនិយោគ ប្រគល់ជូនសាលាខេត្តវិញនៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។ ការជួលតូប និងទីតាំងអាជីវកម្ម និងក្រុមអ្នករត់តាក់ស៊ី ក្នុងបរិវេណចំណតរយន្តទាំង២ នឹងត្រូវបញ្ឈប់ជាបន្ទាន់ ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ជាកំហិត។ តែតាមការពិត ចំណតបេនឡានតូចធំទាំង២នេះ តាមកិច្ចសន្យាធ្វើអាជីវកម្ម រហូតដល់ទៅឆ្នាំ២០២៧ ទើបដាច់ ទើបម្ចាស់ក្រុមហ៊ុនមានសិទ្ធិដេញអាជីវករ និងអ្នករត់តាក់សុីចេញបាន។

ក្នុងនោះពួកគាត់បានលើកយកចំណារ យោងតាមប្រសាសន៍របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៦ សម្តេចបានបញ្ជាក់ថា មិនមានការដោះដូរចំណតរថយន្តក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យនោះឡើយ ដោយរក្សាទុកចំណតរថយន្តដែលសល់ពីសម័យបារាំងមួយនេះឱ្យប្រជាពលរដ្ឋប្រកបមុខរបរជាបន្តទៀត ព្រោះបេនឡានចាស់នេះតាំងជំនាន់បារាំង នៅចំកណ្តាលបេះដូងខេត្តបន្ទាយមានជ័យជិត ១០០ឆ្នាំ បេនឡាននេះស្មើនឹងវត្ថុបូរាណទៅហើយ។ និងយោងតាមលិខិតលេខ ១៣៥៣ សជណ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី លិខិតលេខ ៦២៧ សជ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី លិខិតចុះថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៦ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចំណារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៦ យោងខាងលើទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមលុបចោលការដោះដូរទីតាំងចំណតរថយន្តក្នុងក្រុងសិរីសោភ័ណ យកទៅដាក់កន្លែងផ្សេងជាដាច់ខាត ទោះបីបេនឡាននេះដាច់អាណត្តិក៏ដោយ ប្រគល់ទៅឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យកាន់កាប់ក៏ដោយ រក្សាបេនឡានចាស់ ថ្មីនេះទុកដដែល។

អាជីវករក្នុងបេនឡាន និងអ្នករត់តាក់ស៊ីនទាំងអស់ លើកឡើងថា ដាច់អាណត្តិហើយ បើចង់ដេញក្រុមគាត់ចេញបាន លុះត្រាតែមាន សជណ ថ្មី ដែលចេញដោយ សម្តេចតេជោ ហ៊ុន សែន ផ្តាល់ ទើបពួកគាត់អាចរើតូបចេញបាន៕
អត្ថបទ៖ វ៉ាន់ ណាង


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


