ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌ ថៃ ៖ លោក ថាក់ស៊ីន នឹងនាំទៅពន្ធនាគារ ពេលត្រលប់ចូលស្រុកវិញ
យោងតាមលោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌ថៃបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលកំពុងរស់នៅនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកនេះ នឹងត្រូវជាប់ពន្ធនាគារ នៅពេលលោកត្រឡប់ចូលស្រុកវិញ ។

លោក Wissanu បានលើកឡើងថា អាជ្ញាធរបានរៀបចំរួចជាស្រេចសម្រាប់ការវិលត្រលប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន ហើយនៅពេលយន្តហោះឯកជនរបស់លោកចុះចតនៅក្នុងតំបន់ពិសេសដែលបានបម្រុងទុកហើយនោះ មន្ត្រីអន្តោប្រវេសន៍នឹងទៅទទួលលោក ថាក់ស៊ីន ដោយផ្ទាល់តែម្ដង ហើយបន្ទាប់មកទៀត ក្រុមមន្ត្រីក៏នឹងនាំលោកទៅកាន់នាយកដ្ឋានកែប្រែ និងពន្ធនាគារកណ្តាល Klong Prem ក្នុងសង្កាត់ Chatuchak នៃទីក្រុងបាងកក ។
រដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌រូបនេះបាននិយាយទៀតថា មុនពេលចូលទៅក្នុងពន្ធនាគារ លោក ថាក់ស៊ីន នឹងត្រូវពិនិត្យរាងកាយដូចអ្នកទោសដទៃទៀតដែរ ហើយលោកមិនច្បាស់ទេថា តើសមាជិកក្រុមគ្រួសារ និងសាច់ញាតិរបស់លោក ថាក់ស៊ីន អាចទៅជួបលោកក្នុងពន្ធនាគារបានភ្លាមៗឬយ៉ាងណានោះ ។

លោក Wissanu បានបញ្ជាក់ថា លោក ថាក់ស៊ីន ក៏អាចស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រផងដែរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រសិនបើសំណើនេះត្រូវបានបដិសេធ លោកនឹងត្រូវរង់ចាំរហូតដល់ពេល ២ ឆ្នាំ ទើបអាចដាក់ញត្តិស្នើសុំសាជាថ្មី ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កូនស្រីលោក ថាក់ស៊ីន គឺលោកស្រី ផេថងថាន បានប្រកាសពីការវិលត្រលប់ចូលស្រុកវិញរបស់ឪពុកលោកស្រីនៅថ្ងៃទី២២ ខែសីហា ពោលចំថ្ងៃដែលសភាថៃក៏នឹងកោះប្រជុំសមាជិកសភាទាំងពីរ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ កូនស្រីពៅលោក ថាក់ស៊ីន ប្រកាសថ្ងៃដែលឪពុកចូលស្រុកសាជាថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


