ព័ត៌មានអន្ដរជាតិ
កូនស្រីពៅលោក ថាក់ស៊ីន ប្រកាសថ្ងៃដែលឪពុកចូលស្រុកសាជាថ្មី
លោកស្រី Paetongtarn Shinawatra បានប្រកាសសារជាថ្មីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នាព្រឹកថ្ងៃសៅរ៍នេះថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រឡប់ចូលប្រទេសកំណើត នៅថ្ងៃអង្គារ៍សប្ដាហ៍ក្រោយ។

លោកស្រី Paetongtarn ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរបស់គណបក្សភឿថៃ បានសរសេរនៅលើ Instagram របស់គាត់ថា “នៅថ្ងៃអង្គារ ទី ២២ ខែសីហា វេលាម៉ោង ៩ព្រឹក ខ្ញុំនឹងនៅប្រលានយន្តហោះដុនមឿង ដើម្បីស្វាគមន៍ឪពុកខ្ញុំថាក់ស៊ីន” ។
លោកស្រីក៏បានបង្ហោះសារដែលនិយាយថា គម្រោងត្រឡប់ទៅប្រទេសកំណើតរបស់ឪពុក មិនត្រូវបានលុបចោលទេ ប៉ុន្តែត្រូវបានពន្យារពេល ដោយបន្ថែមថានេះមិនមែនជាការនិយាយមិនសមហេតុសមផលនោះទេ។ ស្របពេលដែល លោក ថាក់ស៊ីន បានបង្ហោះសារមួយលើបណ្ដាញសង្គម X កាលពីថ្ងៃទី០៥ ខែសីហា ដោយនិយាយថា គាត់កំពុងពន្យារពេលការវិលត្រឡប់ ដោយសារគ្រូពេទ្យចង់ឲ្យគាត់ពិនិត្យសុខភាព។
ទន្ទឹមនោះ កាលបរិច្ឆេទនេះក៏ត្រូវនឹងថ្ងៃដែលលោក Wan Muhamad Noor Matha ប្រធានសភាថៃនឹងកោះប្រជុំសមាជិករដ្ឋសភានិងព្រឹទ្ធសភា ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ ដែលនឹងតែងតាំងលោក Srettha Thavisin ។
សូមរម្លឹកដែរថា នៅថ្ងៃខួបកំណើតគម្រប់ ៧៤ ឆ្នាំរបស់ថាក់ស៊ីន ថ្ងៃទី ២៦ ខែកក្កដា លោកស្រី Paetongtarn បានប្រកាសថា ឪពុករបស់ខ្លួននឹងមកដល់អាកាសយានដ្ឋានដុនមឿងនៅថ្ងៃទី ១០ ខែសីហា ប៉ុន្តែអ្នកសង្កេតការណ៍នយោបាយរួមមានលោក Chuvit Kamolvisit និងលោក Jatuporn Prompan និយាយដូចៗគ្នាថា ផែនការវិលត្រឡប់របស់គាត់គឺគ្មានអ្វីក្រៅពីសន្យាខ្យល់។ នេះបានជំរុញឲ្យមានប្រតិកម្មពីលោកស្រី Paetongtarn តបតទៅវិញថា ការអត្ថាធិប្បាយរបស់លោក Chuvit គឺមិនសមហេតុសមផល ហើយច្រណែនឪពុកគាត់តែប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អភិបាលក្រុង បាងកក បញ្ជាឲ្យស៊ើបអង្កេតរូបចម្លាក់គ្រូកៃកែវ ក្រោយមហាជនជាច្រើនដាក់ពាក្យបណ្ដឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


