ជីវិតកម្សាន្ដ
ផលិតករភាពយន្តជើងចាស់ល្បីឈ្មោះលោក លី គីមស្រ៊ុន បានទទួលមរណភាព
នេះជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុតសម្រាប់ក្រុមគ្រួសាររបស់ផលិតករភាពយន្តល្បីឈ្មោះ លោក លី គីមស្រ៊ុន ដែលជាអ្នកដឹកនាំសម្ដែងរឿង”ភ្លៀងមួយតក់” បានទទួលមរណភាពហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីតារាសម្ដែងលោក សាវិន ហ្វីលីព។

លោក សាវិន ហ្វីលីព បានរៀបរាប់ថា «RIP..លោក លី គីមស្រ៊ុន គឺ ជាផលិតករភាពយន្តជើងចាស់ម្នាក់ បានទទួលមរណភាពហើយ កាលពីថ្ងៃម្សិលមិញ វេលាម៉ោង ២ និង ២២ រសៀល ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣។ ខ្ញុំធ្លាប់បានចូលរួមសម្ដែងរឿង”ភ្លៀងមួយតក់” កាលពី ៧ ឆ្នាំមុន ដែលគាត់ផលិតឲ្យ SEATV»។

តារាសម្ដែងលោក សាវិន ហ្វីលីព បានបន្ថែមថា «លោកពូស្លូតបូតណាស់ ហើយការនិយាយស្ដីគឺ មានគុណធម៌ណាស់ជាមួយតារាសម្ដែង និងក្រុមការងារផលិត។ សូមលោកពូបានទៅកាន់ទីស្ងប់សុខ កុំបីឃ្លៀងឃ្លាតឡើយ»។

តាមរយៈដំណឹងមរណភាពផលិតករភាពយន្តជើងចាស់ល្បីឈ្មោះលោក លី គីមស្រ៊ុន ខាងលើនេះ គេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បានសម្ដែងការចូលរួមសោកស្ដាយ និងផ្ញើសារចូលរួមរំលែកមរណទុក្ខដ៏សោកសៅជាមួយគ្រួសារសពផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២១ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ