ព័ត៌មានអន្ដរជាតិ
គូប្រជែងលោក បៃដិន ថា មនុស្សជាតិនឹងជួបមហន្តរាយ ពេល F-16 ទៅដល់ដៃ អ៊ុយក្រែន
ការបញ្ជូនយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ទៅឲ្យអ៊ុយក្រែន នឹងមិនជួយទប់ស្កាត់ការដួលរលំនៃយោធារបស់ប្រទេសនេះទេ ផ្ទុយទៅវិញវាគ្រាន់តែផ្តល់ប្រយោជន៍ដល់វិស័យឧស្សាហកម្មយោធាតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីបេក្ខជនប្រជែងតំណែងប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យ Robert F. Kennedy Junior។

លោក Kennedy Jr. បានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ជម្លោះអ៊ុយក្រែន គួរតែត្រូវបានដោះស្រាយតាមរយៈការចរចា។ ការផ្គត់ផ្គង់យន្តហោះ F-16 ដល់ទីក្រុងកៀវ គឺជាការសម្រេចចិត្តដ៏ធំសម្រាប់ឧស្សាហកម្មការពារជាតិ ប៉ុន្តែជាគ្រោះមហន្តរាយសម្រាប់អ៊ុយក្រែន និង មនុស្សជាតិ”។
លោកសង្កត់ធ្ងន់ថា “យន្តហោះ F-16 នឹងមិនអាចជួយយោធាអ៊ុយក្រែនបានទេ ព្រោះយន្តហោះទាំងនេះត្រូវការការបណ្តុះបណ្តាល និងថែទាំច្រើន។ នេះមិនមែនជាខ្សែភាពយន្តឡើយ”។

ការរិះគន់របស់លោក Kennedy Jr. ទាក់ទងយន្តហោះ F-16 កើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន អនុញ្ញាតឲ្យសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន នាំចេញយន្តហោះស៊េរីចាស់ទៅឲ្យអ៊ុយក្រែន និងប៉ុន្មានម៉ោង មុនពេលប្រទេសដាណឺម៉ាក និងហូឡង់ ប្រកាសផ្គត់ផ្គង់ជាផ្លូវការ។
ទីក្រុងកៀវ បានទាមទារយន្តហោះ ក៏ដូចជាសព្វាវុធទំនើបៗផ្សេងទៀត ពីអ្នកគាំទ្រលោកខាងលិចរបស់ខ្លួនជាយូរមកហើយ ដោយលើកហេតុផលថា យន្តហោះទាំងនេះ នឹងជួយខ្លួន ក្នុងជម្លោះជាមួយរុស្ស៊ី ដែលកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានជំរុញម្តងហើយម្តងទៀត ឲ្យលោកខាងលិចបញ្ឈប់ការបញ្ជូនសព្វាវុធ ដោយលើកហេតុផលថា ការធ្វើបែបនេះ នឹងមិនអាចជួយអ្វីបានឡើយ មានតែធ្វើឲ្យជម្លោះកាន់តែអូសបន្លាយប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រទេសអឺរ៉ុបចំនួន ២ សម្រេចផ្ដល់យន្តហោះចម្បាំង F-16 ដល់ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


