ព័ត៌មានអន្ដរជាតិ
មនុស្ស ៨ នាក់ជាប់ក្នុងកន្ត្រកខ្សែកាបនៅ ប៉ាគីស្ថាន ត្រូវគេជួយសង្គ្រោះដោយសុវត្ថិភាព
សិស្ស ៦ នាក់និងគ្រូ ២ នាក់ដែលជាប់ក្នុងកន្ត្រកខ្សែកាបដាច់ខ្សែមួយអស់រយៈពេល ១៦ ម៉ោង ប៊ិះធ្លាក់ជ្រោះទៅហើយ ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់ពេលដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ ទី២២ វេលាម៉ោង ៧ ព្រឹក ម៉ោងក្នុងប្រទេសប៉ាគីស្ថាន ។

ពេលនោះមានមនុស្សមួយក្រុមបានជាប់គាំងក្នុងកន្រ្តកខ្សែកាប ដោយសារដាច់ខ្សែកាបមួយក្នុងចំណោមខ្សែ ២ ខណៈពេលធ្វើដំណើរទៅសាលារៀននៅទីក្រុង Battagram ។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺ កន្ត្រកបានឈប់ពីលើជ្រលងភ្នំកម្ពស់ប្រហែល ២៧០ ម៉ែត្រឯណោះ ។

មិនតែប៉ុណ្ណោះ បេសកកម្មជួយសង្គ្រោះមានភាពស្មុគស្មាញណាស់ ដោយសារខ្យល់បក់ខ្លាំង ជាពិសេសធ្វើឲ្យឧទ្ធម្ភាគចក្រពិបាកចុះទៅជួយតែម្ដង ។

សូមបញ្ជាក់ថា ការជួយសង្គ្រោះត្រូវបានចូលរួមដោយកម្លាំងយោធា មន្ទីរសង្គ្រោះ រដ្ឋបាលស្រុក ក៏ដូចជាប្រជាពលរដ្ឋផងដែរ ។ ដូច្នេះការទទួលជោគជ័យនៃការជួយសង្គ្រោះលើកនេះ ធ្វើឲ្យប្រជាជនប៉ាគីស្ថានរាប់លាននាក់ត្រេកអរជាពន់ពេក ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ដំណើររឿងអព្ភូតហេតុ ឈានទៅដល់ការរកឃើញកុមារ៤នាក់ ជាប់ក្នុងព្រៃអាម៉ាហ្សូន ៤០ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


