ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ត្រូវបញ្ជូនចេញពីពន្ធនាគារទៅមន្ទីរពេទ្យទាំងកណ្ដាលយប់
នាយកដ្ឋានពន្ធនាគារថៃនិយាយនៅថ្ងៃពុធនេះថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានបញ្ជូនចេញពីពន្ធនាគារ Remand ក្នុងទីក្រុងបាងកក ទៅកាន់មន្ទីរពេទ្យប៉ូលិសទាំងកណ្តាលយប់ ដើម្បីព្យាបាលជំងឺលើសឈាម ។

យោងតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានបានឲ្យដឹងថា លោក ថាក់ស៊ីន ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រឆ្ពោះទៅមន្ទីរពេទ្យប៉ូលិសក្នុងសង្កាត់ Pathum Wan នៃទីក្រុងបាងកក នៅវេលាម៉ោងប្រហែល ១ រំលងអធ្រាត្រឈានចូលថ្ងៃពុធ បន្ទាប់ពីលោកមានអាការតឹងទ្រូង និងគេងមិនលក់ ។
ក្រោយការពិនិត្យរូចហើយ មន្ត្រីពេទ្យបានរកឃើញថា សម្ពាធឈាមរបស់លោក ថាក់ស៊ីន ឡើងខ្ពស់ និងកម្រិតអុកស៊ីសែននៅក្នុងឈាមចុះទាប ដោយតម្រូវឲ្យមន្ត្រីពន្ធនាគារធ្វើការតាមដានសុខភាពរបស់លោកយ៉ាងដិតដល់ ក្នុងអំឡុងពេលសម្រាកព្យាបាល ។

នាយកដ្ឋានពន្ធនាគារកាលពីថ្ងៃអង្គារ បានដាក់លោក ថាក់ស៊ីន នៅដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យពន្ធនាគារទីក្រុងបាងកក បន្ទាប់ពីគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះមានជំងឺរួមគ្នាចំនួន ៤ មុខដូចជា ជំងឺសរសៃឈាមបេះដូង Ischemia, ជំងឺសួតធ្ងន់ធ្ងរ, ជំងឺលើសឈាម និងជំងឺឆ្អឹងខ្នង ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានតុលាការកំពូលផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងផ្លូវច្បាប់ចំនួន ៣ ករណី បន្ទាប់ពីចុះចតភ្លាមៗនៅទីតាំង VIP មួយកន្លែងក្នុងព្រលានយន្តហោះដនមឿងរបស់ទីក្រុងបាងកក ក្រោយសម្រេចវិលត្រលប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ សេណារីយ៉ូដ៏ពិសេសមួយអាចឲ្យលោក ថាក់ស៊ីន បន្ថយការជាប់ឃុំក្នុង ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


