Connect with us

ព័ត៌មានអន្ដរជាតិ

សេណារីយ៉ូដ៏ពិសេសមួយអាចឲ្យលោក ថាក់ស៊ីន បន្ថយការជាប់ឃុំក្នុង​ពន្ធនាគារ

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការកំពូលដើម្បីស្ដាប់ការកាត់ក្ដីប្រឆាំងនឹងរូបលោកក្នុងសំណុំរឿងផ្លូវច្បាប់ចំនួន ៣ ករណី បន្ទាប់ពីចុះចតភ្លាមៗនៅទីតាំង VIP មួយកន្លែងក្នុងព្រលានយន្តហោះដនមឿងរបស់ទីក្រុងបាងកកនៅថ្ងៃទី២២ ខែសីហានេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ តុលាការកំពូលបានចេញសេចក្ដីសម្រេចផ្ដន្ទាទោសលោក ថាក់ស៊ីន ដាក់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណីនេះ បន្ទាប់ពីលោកវិលត្រលប់ចូលស្រុកវិញកាលពីវេលាម៉ោង ៩ ព្រឹក ។

ទោះយ៉ាងណាគេមិនទាន់ដឹងថាតើលោក ថាក់ស៊ីន នឹងស្ថិតក្នុងការឃុំឃាំងក្នុងពន្ធនាគារទាំង ៨ ឆ្នាំនោះឬយ៉ាងណាឡើយ ខណៈមានសេណារីយ៉ូដ៏ពិសេសមួយដែលអាចឲ្យអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះទទួលការកាត់បន្ថយទោស ឬទទួលការលើកលែងទោស ។

ចំពោះសេណារីយ៉ូដែលលោក ថាក់ស៊ីន អាចត្រូវបានកាត់បន្ថយពេលវេលាក្នុងការឃុំឃាំងនៅពន្ធនាគារ ឬទទួលការលើកលែងទោសនោះ គឺនៅពេលដែលគណបក្សភឿថៃឈ្នះអំណាចត្រលប់មកវិញ ជាពិសេសឱកាសក្លាយជានាយករដ្ឋមន្ត្រីនេះឯង ស្របពេលដែលសភាថៃកំពុងតែដំណើរការជជែកវែកញែកលើបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ ។

គួរបញ្ជាក់ថា សំណុំរឿងក្ដីទាំង ៣ ករណីដែលតុលាការកំពូលផ្ដន្ទាទោសលើលោក ថាក់ស៊ីន រួមមានការរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ, បញ្ជាឲ្យធនាគារគ្រប់គ្រងដោយរដ្ឋផ្ដល់ប្រាក់កម្ចីទៅឲ្យបរទេសដោយខុសច្បាប់ និងកាន់កាប់ភាគហ៊ុនដោយខុសច្បាប់ក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ លោក ថាក់ស៊ីន ត្រូវតុលាការកំពូល ថៃ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៨ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម