ព័ត៌មានអន្ដរជាតិ
កប៉ាល់ដឹកប្រេង២គ្រឿង បុកគ្នា ក្នុងព្រែកជីក ស៊ុយអេ
ទីភ្នាក់ងារតាមដានចរាចរណ៍ផ្លូវសមុទ្របានឲ្យដឹងកាលពីថ្ងៃអង្គារទី២២ខែសីហាថា កប៉ាល់ដឹកប្រេង BW Lesmes បានបុកជាមួយកប៉ាល់ដឹកផលិតផលប្រេង Burri នៅក្នុងព្រែកជីក ស៊ុយអេ។

ទីភ្នាក់ងារខាងលើបានបង្ហោះលើបណ្តាញ X ថា “ចរាចរណ៍ផ្លូវសមុទ្រ បានទទួលរបាយការណ៍ពីសាក្សីផ្ទាល់ភ្នែកឃើញកប៉ាល់ដឹកប្រេង ២ គ្រឿងបានបុកគ្នា ។ ឧប្បត្តិហេតុដែលត្រូវបានរាយការណ៍ គឺទាក់ទងនឹងកប៉ាល់ដឹកប្រេង Burri របស់កោះ Cayman និងកប៉ាល់ BW Lesmes របស់ប្រទេសសិង្ហបុរី”។
ទីភ្នាក់ងារតាមដាន ក៏បានបង្ហោះវីដេអូដែលបង្ហាញពីទិន្នន័យត្រួតពិនិត្យប្រតិបត្តិការសណ្តោងកប៉ាល់ Burri ចេញពី BW Lesmes បន្ទាប់ពីការបុកគ្នាផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទំហំនៃការខូចខាតមិនត្រូវបានគេបញ្ចេញនោះទេ។
គួរបញ្ជាក់ថា ព្រែកជីក ស៊ុយអេ ដែលទទួលខុសត្រូវ ១២ ភាគរយនៃការធ្វើដំណើរពាណិជ្ជកម្មឆ្លងកាត់របស់ពិភពលោក ក៏ធ្លាប់ធ្វើឲ្យពិភពលោកចាប់អារម្មណ៍ផងដែរក្នុងឆ្នាំ២០២១ ពេលដែលកប៉ាល់ដឹកកុងតឺន័រខ្នាតធំមួយគ្រឿង ជាប់កឿង ជាហេតុបណ្តាលឲ្យស្ទះចរាចរណ៍រយៈពេល៦ថ្ងៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ផ្ទុះកប៉ាល់ដឹកប្រេងនៅ ថៃ បំផ្លាញផ្ទះជាង ៧០ ខ្នង និងមនុស្សស្លាប់-របួសជាង ១០ នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


