កីឡា
ព្រឹត្តិការណ៍គុនខ្មែរពិភពលោកនឹងធ្វើនៅសៀមរាបខែវិច្ឆិកា
សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិនឹងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោកនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមលិខិតអញ្ជើញរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិទៅកាន់បណ្តាសមាជិកទាំងអស់គឺមានន័យថា នឹងមានបណ្តាប្រទេសនឹងចូលរួម ពីព្រោះរហូតដល់ពេលនេះមានសមាជិកច្រើនជិត១០០ប្រទេសទៅហើយ។
ក្នុងនោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ី និងកីឡាករ កីឡាការិនីរុស្ស៊ីក៏ត្រូវបានអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ធំនេះដែរ។

ព្រឹត្តិការណ៍គុនខ្មែរធំជាលើកដំបូងនេះនឹងមានកីឡាករ កីឡាការិនីរាប់រយនាក់ដែលត្រូវប្រកួត៣ប្រភេទគុនខ្មែរគឺលក្ខណៈស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងអាជីពដែលនឹងមានខ្សែក្រវាត់ និងពានរង្វាន់សម្រាប់ជយលាភីនីមួយៗ។
នេះជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន និងមានប្រជាប្រិយភាពកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា កីឡាប្រដាល់គុនខ្មែរត្រូវបានដាក់ចូលក្នុងកីឡាស៊ីហ្គេមជាលើកដំបូងនៅឆ្នាំ២០២៣ និងត្រូវបានដាក់បញ្ចូលក្នុងធម្មនុញ្ញស៊ីហ្គេមថែមទៀត។
តាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា មហិច្ឆតារបស់កម្ពុជាគឺនាំឆ្ពោះ«គុនខ្មែរ»ចូលទៅក្នុងកីឡាកម្រិតអាស៊ី និងអូឡាំពិក បន្ទាប់ពីទទួលបានជោគជ័យនៅតំបន់អាស៊ាន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ