ព័ត៌មានជាតិ
មុនឡើងជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី តើលោក ជួន ណារិន្ទ មានប្រវត្តិការងារបែបណា?
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលត្រូវផ្ទេរតំណែងមកបំពេញការងារជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបំពេញតួនាទី និងកិច្ចការប្រទេសជាតិជាច្រើនសម្រាប់ជូនជាតិ។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានឯកឧត្តម ហ៊ុន ម៉ាណែត ផ្ទេរភារកិច្ច និងតែងតាំងលោកពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់មក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ភារកិច្ចបន្ថែមទៀតសម្រាប់លោក ទៅជាស្នងការរាជធានីភ្នំពេញ។
ក្នុងតំណែងរបស់លោក ជួន ណារិន្ទ ជាស្នងការរាជធានីភ្នំពេញនេះ គឺជំនួសលោក ស ថេត។ ចំណែក លោក ស ថេត ត្រូវបានតែងតាំងទៅជាអគ្គស្នងការនគរបាលជាតិ ជំនួសតួនាទីរបស់លោក នេត សាវឿន ដែលត្រូវឡើងជាឧបនាយករដ្ឋមន្ត្រី ឆ្នាំ២០២៣នេះ។ មុននឹងកាន់តំណែងនៅខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ជាអតីតស្នងការរងរាជធានីភ្នំពេញ។ ក្រោយមក ឆ្នាំ ២០១៥ លោកបានផ្ទេរតំណែងជាស្នងការនគរបាលខេត្តព្រះសីហនុ ជំនួសលោក ស៊ាង កុសល រហូតដល់ឆ្នាំ ២០២៣។

ក្នុងរយៈពេលកាន់តួនាទីនៅខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការដឹកនាំបម្រើប្រជាជន និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ខេត្តឱ្យមានរបៀបរៀបរយ និងសន្តិសុខល្អ។ ក្នុងនោះ មានដូចជា ការបង្រ្កាបគ្រឿងញៀន ដោះស្រាយពាក្យបណ្តឹង ការបង្រ្កាបការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់ ចោរកម្ម និងករណីជាច្រើនទៀត។
ជាមួយនឹងកិច្ចការខិតខំប្រឹងប្រែង និងស្វែងរកដំណោះស្រាយឱ្យប្រជាជន និងរក្សាសន្តិសុខ នៅខេត្តព្រះសីហនុហើយ ក្នុងនាមជាស្នងការមួយរូប លោកក៏បានបន្ថែមនូវយន្តការមួយចំនួន ដើម្បីឱ្យភូមិ ឃុំ កាន់តែមានសុវត្ថិភាព។ ពង្រឹងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយដាក់វិធានការជាក់លាក់ បង្រឹងលើការការពារចោរកម្ម ការសេព និងចែកចាយគ្រឿងញៀន និងផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងការថែរក្សាបរិស្ថាន។
ក្រៅពីនេះ លោកក៏បានដឹកនាំពង្រឹង និងជួយបង្ហាត់បង្រៀនដល់បញ្ជាការពារតាម ភូមិ ឃុំ ឱ្យយល់ដឹងពីច្បាប់ និងការជួយរក្សាសន្តិសុខតាមភូមិ ឃុំ បានកម្រិតណា។ លោកក៏បានអនុវត្ត បណ្តុះបណ្តាលមន្ត្រីដែលកាន់តួនាទី ឱ្យប្រកាន់ខ្ជាប់តួនាទី និងវិន័យនៅក្នុងខ្លួនជានិច្ច តាមជំនាញរបស់ខ្លួន។ ជាពិសេស គឺការដោះស្រាយបញ្ហាចរាចរណ៍ផ្លូវគោកដោយឥរិយាបថសមរម្យ ធ្វើយ៉ាងណាឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍បានល្អ។ លោកក៏ថែមបានពង្រឹងសេវាសន្តិសុខ ដល់តំបន់ណាដែលមានទេសចរ ឬ មនុស្សរស់នៅ គឺសេវាសន្តិសុខ ត្រូវទៅដល់ទីនោះដូចគ្នា ដើម្បីជាកិច្ចការពារដល់ពលរដ្ឋ ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង