កីឡា
សហព័ន្ធបាល់ទះកម្ពុជាកែទម្រង់៣ចំណុចធ្វើឲ្យជោគជ័យកីឡាស៊ីហ្គេម២លើកជាប់គ្នា
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានរៀបចំសន្និបាតវិសាមញ្ញ អាណត្តិទី៦របស់ខ្លួននៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ នៅក្លិបបាល់ទះវិសាខាដើម្បីជ្រើសតាំងគណៈកម្មការប្រតិបត្តិអាណត្តិថ្មី និងដាក់ផែនការយុទ្ធសាស្ត្រថ្មី។

ក្នុងមហាសន្និបាតវិសាមញ្ញនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានបង្ហាញកំណែទម្រង់ដែលបានផ្តល់ឲ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជាទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមពីរលើកចុងក្រោយ និងការប្រកួតសំខាន់ផ្សេងៗទៀត។
ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានរម្លឹកឲ្យមហាសន្និបាតទាំងមូលដឹងថា សហព័ន្ធបានធ្វើកំណែទម្រង់ធំ៣ដែលនាំឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងកីឡាស៊ីហ្គេមពីរលើកចុងក្រោយ។ ទី១ កំណែទម្រង់ធន់ធានមនុស្ស មានដូចជា មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក និងកីឡាករ។ ទី២ កំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងទី៣ កំណែទម្រង់លើហិរញ្ញវត្ថុ។

ប្រធានសហព័ន្ធបានបញ្ជាក់ថា បន្ទាប់ពីរៀបចំកំណែទម្រង់ ក្នុងរយៈពេលត្រីមាសដំបូង ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីក្នុងរយៈពេល៤០ឆ្នាំចុងក្រោយដោយបានឈ្នះមេដាយសំរិទ្ធក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២១ (លើកឆ្នាំ២០២២) បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទះជម្រើសជាតិថៃនៅប្រទេសវៀតណាម។
បន្ទាប់មកសហព័ន្ធបានដាក់ផែនការយុទ្ធសាស្ត្រជាច្រើនទៀតទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុកជាបន្តបន្ទាប់រហូតឈានដល់ការបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីទៀតគឺឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទទួលបានមេដាយប្រាក់ជាលើកដំបូង។

ជាបន្តទៅទៀតនេះ ក្រុមបាល់ទះកម្ពុជាបានបោះជំហានចូលក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី (Asian Games) វិញ បន្ទាប់ពីខកខានតាំងពីឆ្នាំ១៩៧០ ដូច្នេះសម្រាប់គណៈកម្មការប្រតិបត្តិអាណត្តិថ្មីគឺដាក់ផែនការពង្រឹងក្រុមបាល់ទះបុរសកម្ពុជាសម្រាប់ការប្រកួតលើឆាកអន្តរជាតិ ព្រមទាំងពង្រឹងអភិវឌ្ឍបន្ថែមលើក្រុមបាល់ទះនារីកម្ពុជា និងយុវជនថ្នាលគ្រប់កម្រិត។
សម្រាប់អាណត្តិថ្មី ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជាប្រធានកិត្តិយស និងមានសមាជិកកិត្តិយស៥រូបទៀតមានដូចជា លោក គង់ វិបុល, ឧកញ៉ា ឃុន សៀ, ឧកញ៉ា លាង ឃុន, ឧកញ៉ា សុខ ហុង និងលោក គៀត ច័ន្ទថារិទ្ធ។

ចំពោះគណៈកម្មការប្រតិបត្តិផ្ទាល់មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ជាប្រធាន និងលោក ស ថេត ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងអនុប្រធាន៦រូប ខណៈលោក អាំង សិរីពិសិដ្ឋ ក៏ជាអនុប្រធាន និងជាអគ្គលេខាធិការ ហើយក៏មានសមាជិកជាច្រើនរូបទៀត៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ