ព័ត៌មានជាតិ
លោក លី ធុជ ៖ គណៈប្រតិភូតំណាងអនុសញ្ញាអូតាវ៉ា គាំទ្រទស្សនវិស័យ ការប្ដេជ្ញារបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា
នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ នេះ នាទីស្នាក់ការអាជ្ញាធរមីន លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្ដីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា-ISU-APMBC) និងជាតំណាងឲ្យរដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ាទាំងអស់ ចំនួន ១៦៤ ប្រទេស បានសម្ដែងនូវអំណរសាទរជូនចំពោះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក Juan Carlos Ruan បានគាំទ្រចំពោះទស្សនវិស័យ និងការប្ដេជ្ញាចិត្តខ្ពស់របស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាបន្តផ្ដល់នូវកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីនផងដែរ។

បេសកកម្មមកកម្ពុជារបស់គណៈប្រតិភូ នៃអនុសញ្ញាអូតាវ៉ា-ISU-APMBC នាពេលនេះ គឺ ផ្ដោតសំខាន់លើដំណើរការធ្វើជាម្ចាស់ផ្ទះរៀបចំ និងធ្វើជាប្រធានដឹកនាំរបស់កម្ពុជា សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ អនុសញ្ញាអូតាវ៉ា ក្នុងខែធ្នូ ឆ្នាំ ២០២៤ ដែលមានតំណាងមកពីប្រទេសជារដ្ឋភាគីចំនួន ១៦៤ និងស្ថាប័នអន្តរជាតិជាច្រើនទៀតចូលរួម ក្នុងនោះ លោកទេសរដ្ឋមន្ត្រី ត្រូវបានសម្រេចជ្រើសតាំងជាប្រធានតែងតាំង (Designated President)។

ក្នុងនាម ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ISU-APMBC ដែលតែងតែផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការរៀបចំផែនការបោសសម្អាតមីន ឲ្យសម្រេចបាននូវកាតព្វកិច្ច នៃអនុសញ្ញាអូតាវ៉ា ក្នុងនាមកម្ពុជាជារដ្ឋភាគី។

លោកបន្តទៀតថា ដោយមានការគាំទ្រពី ISU-APMBC និងសហគមន៍អឺរ៉ុប កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូមកពី ៤០ ប្រទេស ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃ«សន្និសីទសកលស្ដីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសិទ្ធិជនពិការ» នាខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះ ក្នុងនាមជាប្រធានតែងតាំង នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ នៃអនុសញ្ញាអូតាវ៉ា លោកទេសរដ្ឋមន្ត្រី បានពាំនាំនូវសាររបស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ជូនដល់រដ្ឋភាគីទាំងអស់ នៃអនុសញ្ញាអូតាវ៉ា និងបានអះអាងថា កម្ពុជាបានត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្ដៅសម្រាប់គណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ក្នុងនាមជាប្រធានដឹកនាំ និងការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ អនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប នាឆ្នាំក្រោយនេះ។
សូមបញ្ជាក់ថា កម្ពុជា បានក្លាយជារដ្ឋភាគីមួយ នៃអនុសញ្ញាអូតាវ៉ា ចាប់ពីឆ្នាំ ២០០០។ ក្នុងនាមជារដ្ឋភាគី កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យមីន ហើយក៏បាននិងកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ព្រមទាំងទទួលបាននូវការវាយតម្លៃខ្ពស់ពីគ្រប់រដ្ឋភាគី៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


