Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត ចុះជួបកម្មករកម្មការនី ជាលើកទីមួយ ក្រោយការតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជាផ្លូវការ

បានផុស

នៅ

ឯកឧត្ដមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត ចាប់ផ្ដើមចុះជួបកម្មករកម្មការនីជាលើកដំបូងបង្អស់ ក្រោយការតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជាជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរចុះជួបកម្មករជាលើកដំបូងបង្អស់ក្នុងនាមជានាយករដ្ឋមន្ត្រីនេះ ឯកឧត្ដមហ៊ុន ម៉ាណែត ចុះជួបកម្មករកម្មការនីរោងចក្រចំនួន១៨ ០០០នាក់ នៅក្នុងភូមិសាស្ត្រតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាដំណើរលើកទីមួយនៃការចុះជួបសាកសួរសុខទុក្ខកម្មករកម្មការនីនេះ ឯកឧត្ដមកិត្តិទេសាភិបាល ត្រូវកម្មករកម្មការនីមកពីរោងចក្រ សហគ្រាសចំនួន១៣ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០ ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១ ដេរស្បែកជើងចំនួន១ និងរោងចក្រផ្សេងចំនួន១។

ជាការកត់សម្គាល់ នេះគឺ​ជាវេទិកាសាធារណលើកទីមួយហើយរបស់ឯកឧត្ដមកិត្តិទេសាភិបាល  ហ៊ុន ម៉ាណែត បន្ទាប់ពីការតែងតាំងនាយករដ្ឋមន្ត្រីកម្ពុជាជាផ្លូវការនៅថ្ងៃទី២៣ខែសីហា កន្លងទៅនេះ។

ដំណើរចុះសំណេះសំណាល សាកសួរសុខទុក្ខ កម្មករ កម្មការនី ពលរដ្ឋខ្មែរនេះ គឺជាអ្វីដែលឯកឧត្ដម ហ៊ុន ម៉ាណែត បានធ្វើដោយយកតម្រាប់តាមសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម