ព័ត៌មានអន្ដរជាតិ
លេចវត្តមានសេដ្ឋីថៃ ៦ រូប បង្ហាញភាពស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រីថ្មីលោក សេតថា
នាយករដ្ឋមន្ត្រីទី៣០របស់ថៃ លោកសេតថា ថាវីស៊ីន បានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីយប់ថ្ងៃច័ន្ទ ទី២៩ ខែសីហា ជារូបភាពកាន់ភួងផ្កា និងថតរូបជាមួយក្រុមការងារគណបក្សភឿថៃ ព្រមទាំងអ្នកតំណាងមកពីវិស័យធុរកិច្ច មុនពេលចូលរួមអាហារពេលល្ងាច។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រីថៃបានបង្ហោះដោយបញ្ជាក់ខេបសិនយ៉ាងមានអត្ថន័យថា “មានឱកាសស្ដាប់យោបល់ពីវិស័យធុរកិច្ច ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ សូមអរគុណលោកបណ្ឌិត Vichit Suraphongchai និងភ្ញៀវទាំងអស់នៅថ្ងៃនេះ ដែលបានមកចូលរួមអបអរសាទរ”។
យ៉ាងណាមិញ បន្ថែមពីលើក្រុមបក្សភឿថៃ, ប្រធានគណៈកម្មាធិការគោលនយោបាយបបក្ស ក្នុងនោះគេឃើញសេដ្ឋីថៃ ៦ ធ្លាប់លេចមុខលើទស្សនាវដ្ដី Forbes និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផ្សេងៗពីវិស័យធុរកិច្ចជាច្រើន បានបង្ហាញខ្លួនស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រីថ្មីលោក សេតថាផងដែរ។
១ ក្រុមហ៊ុន CP
លោក Suphachai Chearavanont អនុប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិក្រុមហ៊ុន Charoen Pokphand Group Co., Ltd. (CP)។
២ ក្រុមហ៊ុន King Power
លោក Aiyawatt Srivaddhanaprabha នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន King Power Groupធំបំផុតរបស់ប្រទេសថៃ។
៣ ក្រុមហ៊ុន SCB
លោក Vichit Suraphongchai ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន SCB X Public Limited និងជានាយកក្រុមហ៊ុន The Siam Commercial Bank Public Limited។
៤ ធនាគារ Siam Commercial
លោក Arthid Nanthawithaya នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារ Siam Commercial Bank។
៥ ក្រុមហ៊ុនភេសជ្ជៈថៃ
លោក Thapana Sirivadhanabhakdi ប្រធានក្រុមហ៊ុន Thai Beverage Public Limited។
៦ ក្រុមហ៊ុនCH Karnchang PCL
លោក Plew Trivisvavet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CH. Karnchang Public Company Limited។
ទោះយ៉ាងណាក៏ដោយ នេះមិនមែនជារឿងចម្លែកនោះទេដែលសេដ្ឋីថៃ ៦ រូបនេះលេចវត្តមានក្នុងពិធីជប់លៀងទទួលទានអាហារពេលល្ងាចជាមួយលោកសេតថា ថាវីស៊ីន។ ក្នុងនោះប្រជាជនថៃជាច្រើនសុទ្ធតែបានដឹងហើយថា នាយករដ្ឋមន្ត្រីទី៣០រូបនេះធ្លាប់ជាកំពូលអ្នកធុរកិច្ច មុនពេលប្រឡូកក្នុងឆាកនយោបាយមកដល់សព្វថ្ងៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្ស១០នាក់ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យចូលសួរសុខទុក្ខលោក ថាក់ស៊ីន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


