សន្តិសុខសង្គម
បញ្ជូនបុរសទះកំផ្លៀងនារីម្នាក់ ពាក់ព័ន្ធនឹងបញ្ហាជិះម៉ូតូសាចទឹក ទៅតុលាការចាត់ការបន្ត
បុរសដែលទះកំផ្លៀងនារីម្នាក់ ពាក់ព័ន្ធនឹងបញ្ហាជិះម៉ូតូសាចទឹក ពេលធ្វើដំណើរតាមដងផ្លូវនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ បានឲ្យដឹងនៅថ្ងៃទី ៣០ ខែសីហានេះថា «នៅព្រឹកនេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានកសាងសំណុំរឿងបញ្ជូនបុរសម្នាក់ ដែលប្រើប្រាស់ហិង្សាលើស្ត្រីម្នាក់ នៅខណ្ឌសែនសុខ ក្នុងករណីជិះម៉ូតូសាចទឹកដាក់គ្នាហ្នឹង អញ្ចឹងនៅព្រឹកនេះ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់»។

បើតាមឃ្លីបវីដេអូមួយ ដែលបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ២៥ ខែសីហា មានមនុស្សប្រុស-ស្រី ៣នាក់ បានឈ្លោះប្រកែកគ្នារឿងជិម៉ូតូសាចទឹក នៅពេលធ្វើដំណើរលើដងផ្លូវ។ ប៉ុន្តែ អ្វីគួរឲ្យចាប់អារម្មណ៍នោះ គឺគ្រាន់តែសាចទឹកដាក់គ្នាបន្តិចបន្តួច បែរជាបុរសម្នាក់ហ៊ានលើកដៃទះមនុស្សស្រី ហើយបង្កឲ្យមានការប្រតាយប្រតប់គ្នា។

មួយថ្ងៃក្រោយមក សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ហើយក៏បានស្រាវជ្រាវរហូតឃាត់ខ្លួនបុរសរូបនោះ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣។ បន្ទាប់ពីសាកសួរចប់សព្វគ្រប់ នគរបាលខណ្ឌសែនសុខ បានបញ្ជូនបុរសរូបនេះ ទៅតុលាការនៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣នេះ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


