ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចាប់ផ្តើមហាត់បាញ់នុយក្លេអ៊ែរលើកូរ៉េខាងត្បូង
នៅថ្ងៃព្រហស្បតិ៍ទី៣១ខែសីហា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ផ្សាយថា យោធាកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរ ដែលជាការហាត់សមវាយប្រហារប្រទេសកូរ៉េខាងត្បូង។

ការហាត់សមនេះ ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងព្យុងយ៉ាង ហៅថាជា “សមយុទ្ធសង្គ្រាមផ្សងព្រេងដ៏គឃ្លើន” របស់អាមេរិកនិងកូរ៉េខាងត្បូង។
ទីភ្នាក់ងារខាងលើ បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការរបស់កងទ័ពប្រជាជនកូរ៉េខាងជើង (KPA) ថា KPA បានរៀបចំសមយុទ្ធបាញ់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្លែងធ្វើជាការវាយប្រហារនៅមជ្ឈមណ្ឌលបញ្ជាការសំខាន់ៗ និងវាលយន្តហោះ។
សេចក្តីថ្លែងការណ៍បន្ថែមថា “អង្គភាពប្រដាប់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ KPA បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ និងអនុវត្តបានយ៉ាងត្រឹមត្រូវ នូវបេសកកម្មវាយប្រហារនុយក្លេអ៊ែររបស់ខ្លួនតាមរយៈការបំផ្ទុះលើអាកាសនៅរយៈកម្ពស់៤០០ម៉ែត្រ ខាងលើកោះជាគោលដៅ”។

KPA និយាយថា សមយុទ្ធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺមានបំណងផ្ញើសារចំៗទៅកាន់សត្រូវ ហើយធ្វើឲ្យពួកគេដឹងយ៉ាងច្បាស់ម្តងទៀតនូវឆន្ទៈដាក់ទណ្ឌកម្មដ៏ម៉ឺងម៉ាត់របស់កូរ៉េខាងជើង និងសមត្ថភាពសងសឹកដ៏ខ្លាំងក្លា។
កូរ៉េខាងជើង បានចោទប្រកាន់អាមេរិកនិងកូរ៉េខាងត្បូង ម្តងហើយម្តងទៀតថា បានប្រើសមយុទ្ធរួមគ្នាដើម្បីអនុវត្តការវាយប្រហារនុយក្លេអ៊ែរឬការឈ្លានពាន។
លើសពីនេះ រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងព្យុងយ៉ាង លោកឧត្តមសេនីយ៍ Kang Sun-nam បានព្រមានកាលពីដើមខែសីហាថា សង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នឹងផ្ទុះឡើង បើសហរដ្ឋអាមេរិក មិនបោះបង់ចោលអាកប្បកិរិយាអរិភាពរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


