ព័ត៌មានជាតិ
រថយន្តដឹកសាំងមួយគ្រឿងបានក្រឡាប់ ផ្អេីលដល់អ្នកភូមិនាំគ្នាមកត្រងយកប្រេង
រថយន្តដឹកប្រេងសាំងមួយគ្រឿងរបស់ក្រុមហ៊ុន សាវីម៉ិច បានក្រឡាប់នៅពេលបើកគេចរថយន្តឆ្លងកាត់ពីមុខ ដែលបណ្តាលឲ្យក្រឡាប់ ហើយហៀប្រេងពេញផ្លូវ និងបណ្តាលឲ្យម៉ូតូកង់បីមួយគ្រឿងខូចខាត។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តដឹកប្រេងចំណុះ ៣២ ០០០លីត្រ ជារបស់ក្រុមហ៊ុន សាវីម៉ីច ពាក់ស្លាកលេខ 4A-3981 បើកបរពីទិសដៅពីកើតទៅលិច ស្រាប់តែមកចំណុចកើតហេតុ ត្រង់ផ្លូវបត់ចូលភ្នំស្រីភ្នំប្រុស រថយន្តដឹកប្រេងនេះ ក៏បានបើកគេចរថយន្តមួយទៀត ដែលបម្រុងបើកឆ្លងផ្លូវជាតិលេខ៧ ហើយក៏ក្រឡាប់តែម្តង។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង២៖៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិអណ្តូងជ្រោះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីបើគេចរថយន្តមួយនោះមក បានបណ្តាលឲ្យរថយន្តដឹកប្រេងក្រឡាប់ ហើយបានសង្កត់លើម៉ូតូកង់បីត្រូវចំហៀង ប៉ុន្តែ មិនបណ្តាលឲ្យមនុស្សរងរបួសឡើយ។ តាមការបញ្ជាក់ពីតៃកុង រថយន្តដឹកប្រេងនេះ ដឹកចំណុះ ៣២ ០០០លីត្រដែលបែងចែកជា ២ផ្នែក គឺប្រេងសាំង ៨ ០០០លីត្រ និងប្រេងម៉ាសូត ២៤ ០០០លីត្រ។ ក្រោយពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ទាំងក្មេង ទាំងចាស់ នាំគ្នាមកដួសយកប្រេង ដែលហូរទៅលើផ្លូវ ដោយប្រជាពលរដ្ឋខ្លះយកកាដុង និងខ្លះយកធុង៕

អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន