នយោបាយ
លោក យ៉ែម បុញ្ញឫទ្ធិ ប្រកាសចែកផ្លូវនយោបាយ ពីលោក ញឹក ប៊ុនឆៃ
ក្រោយបរាជ័យក្នុងដំណើរការបោះឆ្នោតជាសកល អាណត្តិទី៧នេះ លោក យ៉ែម បុញ្ញឫទ្ធិ ប្រកាសលាលែងពីតួនាទីទាំងអស់នៅក្នុងគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ។ នេះបើតាមលិខិតរបស់លោក យ៉ែម បុញ្ញឫទ្ធិ ផ្ញើជូនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ចុះថ្ងៃទី៣១ ខែសីហា តែទើបបង្ហាញជាសាធារណ:នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
លោក យ៉ែម បុញ្ញឫទ្ធិ បានស្នើសុំបញ្ចប់នូវកិច្ចព្រមព្រៀងទាំងអស់ និងសុំលាលែងពីតួនាទី ព្រមទាំងសមាជិកភាពរបស់គណបក្សខ្មែររួបរួមជាតិ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
បើតាមលោក យ៉ែម បុញ្ញឫទ្ធិ ការដើរចេញពីគណបក្សខ្មែររួបរួម នាពេលនេះ គឺអនុវត្តតាមអ្វីដែលលោក បានសន្យាជាមួយលោក ញឹក ប៊ុនឆៃ។ តែយ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ ក៏បានរំលេចនូវវីរភាពតស៊ូ ការលះបង់គ្រប់បែបយ៉ាងរបស់លោក ញឹក ប៊ុនឆៃ ដេីម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងការចងចាំរបស់លោក។
ដូច្នេះ លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់លោក ញឹក ប៊ុនឆៃ មេត្តាបញ្ចប់នូវកិច្ចព្រមព្រៀងទាំងអស់ ដែលបានចុះហត្ថលេខា នាពេលកន្លងមក ហើយតួនាទីទាំងអស់ និងសមាជិកភាពរបស់លោក ពីគណបក្សខ្មែររួបរួមជាតិ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ