នយោបាយ
លោក ញឹក ប៊ុនឆៃ ប្រកាសប្រឆាំងចំពោះការចង់ផ្លាស់ប្តូរនយោបាយនៅកម្ពុជាដោយការពឹងបរទេស
លោក ញឹក ប៊ុនឆៃ បានប្រកាសប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណាដែលចង់ផ្លាស់ប្តូរនយោបាយដោយបដិវត្តន៍ ឬការពឹងពាក់បរទេស ដើម្បីតែអំណាចខ្លួនឯង និងបក្ខពួក។ ការប្រកាសរបស់លោក ញឹក ប៊ុនឆៃ នេះនៅក្នុងវេទិកាស្ដីពីការផ្សព្វផ្សាយគោលនយោបាយគណបក្សខ្មែរររួបរួមជាតិ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ញឹក ប៊ុនឆៃ បានលើកឡើងថា គណបក្សខ្មែររួបរួមជាតិ មានគោលបំណងរៀបចំដឹកនាំ និងគ្រប់គ្រងប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ និងការពាររាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងមានគុណតម្លៃជាមូលដ្ឋាន គឺការគោរពឲ្យតម្លៃនៃជីវិតមនុស្ស យុត្តិធម៌ និងសេរីភាព ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមជាតិ។
ប្រធានគណបក្សខ្មែររួបរួមជាតិរូបនេះ បានបញ្ជាក់ថា មានតែការបោះឆ្នោតដោយសេរី យុត្តិធម៌ និងប្រកបដោយសន្តិវិធីតែមួយប៉ុណ្ណោះ ដែលអាចធ្វើឲ្យជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ មានការផ្លាស់ប្ដូរ និងស្គាល់នូវភាពរីកចម្រើន សេចក្តីសុខសាន្ត និងសុភមង្គលជាតិ ពិតប្រាកដ និងយូរអង្វែងបាន។

ទន្ទឹមគ្នានេះ លោក ញឹក ប៊ុនឆៃ ក៏បានប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណាមួយ ដែលចង់ធ្វើការផ្លាស់ប្តូរនយោបាយកម្ពុជា តាមរយៈរដ្ឋប្រហារ ឬបដិវត្តន៍ ឬសង្គ្រាម ឬការពឹងពាក់បរទេស ដើម្បីតែអំណាចខ្លួនឯង និងបក្ខពួក។
លោក សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងរីកចម្រើនរុងរឿងជាដរាបតទៅមុខ នៅពេលដែលប្រជជនកម្ពុជាគ្រប់រូប តម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមានឯកភាពជាតិ ដើម្បីបន្តកសាងមាតុភូមិកម្ពុជា ដូចព្រះរាជបន្ទូលរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ថា «ខ្មែររួបរួម ខ្មែរខ្លាំង»៕
រូបភាព៖ ផេកហ្វេសប៊ុក ញឹក ប៊ុនឆៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


