សន្តិសុខសង្គម
សាលាឧទ្ធរណ៍កាត់ទោសបុរសឆបោកប្រាក់ លោក ញឹក ប៊ុនឆៃ
តាមការគ្រោងទុក នារសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងបើកសវនាការកាត់ទោសជនឆបោកប្រាក់របស់ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ក្រោយពីជនជាប់ចោទគេចវេះមិនសងប្រាក់។

អង្គសវនាការនេះ ដឹកនាំដោយ លោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម កែវ មុនី និងលោកចៅក្រម យូ ប៊ុណ្ណា ដោយមានជនជាប់ចោទឈ្មោះ កាយ ម៉េង ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
កន្លងទៅ តុលាការបានចោទប្រកាន់ឈ្មោះ កាយ ម៉េង ពីបទ «ឆបោក , បទក្លែងឯកសារសាធារណៈ , និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ កាយ ម៉េង ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយសំណុំរឿងនេះ នៅតែបន្តរំកិលយឺតៗ តាមនីតិវិធីរបស់តុលាការ រហូតដល់សាលាឧទ្ធរណ៍បើកសវនាការកាត់ទោស នាថ្ងៃនេះ។
គួររំលឹកថា ឈ្មោះ កាយ ម៉េង ដែលត្រូវជាអតីតមន្ត្រីជំនិត លោក ញឹក ប៊ុនឆៃ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រមាណ ៧ ម៉ឺនដុល្លារ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ជនសង្ស័យឈ្មោះ កាយ ម៉េង អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដាក់ពាក្យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយប្ដឹងឈ្មោះ កាង ម៉េង និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីខ្ចីលុយ តែព្យាយាមគេចវេះមិនសង ក្រោមរូបភាពយកឯកសារដីធ្លីមួយចំនួនមកដាក់តម្កល់ តែឯកសារនោះក្លែងក្លាយទៅទៀត ទើបម្ចាស់ប្រាក់ដាក់ពាក្យប្ដឹងតែម្ដង៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


