ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ ការតែងតាំងទីប្រឹក្សា និងជំនួយការ អាចនៅបន្តធ្វើចំពោះមន្ត្រី តែត្រូវមានជម្រើស
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការតែងតាំងទីប្រឹក្សា និងជំនួយការ អាចនៅបន្តធ្វើចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តែត្រូវមានជម្រើស។ ការថ្លែងនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានបញ្ជាក់ដូច្នេះថា «ការតែងតាំងទីប្រឹក្សា ជំនួយការរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬ តាមបណ្តាក្រសួងនានា អាចនៅបន្តធ្វើចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប៉ុន្តែត្រូវមានជម្រើសពីរ»។ ឯកឧត្តមបណ្ឌិត លើកឡើងថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ស្ថិតនៅក្នុងក្របខណ្ឌ ហើយទទួលបានការតែងតាំងជាទីប្រឹក្សា ឬជំនួយការ ត្រូវជ្រើសយកជម្រើសតែមួយ គឺទី១ បើយកជាទីប្រឹក្សា ដែលមានឋានៈស្មើក្នុងមុខងារនយោបាយ (អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ) ត្រូវលុបពីការងារក្នុងក្របខណ្ឌ។ ផ្ទុយមកវិញ បើចង់រក្សាតួនាទីក្នុងក្របខណ្ឌការងារដើម ត្រូវលុបតួនាទីដែលមានឋានៈស្មើ គឺគ្រាន់តែជាទីប្រឹក្សាធម្មតា ដែលជាការលើកទឹកចិត្តប៉ុណ្ណោះ។

រីឯ មន្ត្រីមុខងារនយោបាយ ដែលនៅសុំនៅក្របខណ្ឌ ឬមានតួនាទីជាអនុរដ្ឋលេខាធិការ រដ្ឋលខាធិការ ស្រាប់ហើយនោះ គឺអាចបន្ថែមជាទីប្រឹក្សាថ្នាក់ដឹកនាំ ដែលមានឋានៈស្មើបាន។ ដោយឡែក អ្នកដែលមានងារជាអ្នកឧកញ៉ា ឬឧកញ៉ា ហើយត្រូវតែងតាំងជាទីប្រឹក្សា ជំនួយការរបស់ថ្នាក់ដឹកនាំ ឬតាមក្រសួងស្ថាប័នផ្សេងៗ គឺមិនអាចមានឋានៈស្មើបានឡើយ ដោយហេតុថា ទីប្រឹក្សាទាំងនេះ មានងារជាអ្នកឧកញ៉ា ឬឧកញ៉ា រួចទៅហើយ។
ជាមួយគ្នានេះដែរ ឆ្លើយតបនឹងការរិះគន់លើការតែងតាំងក្បាលម៉ាស៊ីនដឹកនាំ ទីប្រឹក្សា ជំនួយការច្រើនសន្ធឹកសន្ធាប់ ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ត្រូវបានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាភាពចាំបាច់ ដើម្បីធានាដល់ការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការរៀបចំក្បាលម៉ាស៊ីនដឹកនាំ ក៏ដូចជាទីប្រឹក្សា ជំនួយការពេលនេះ គឺជាតម្រូវការចាំបាច់ ហើយជាការគុណធម៌ក្នុងការរៀបចំមន្ត្រី ប៉ុន្តែ ក៏គិតដល់ប្រសិទ្ធិភាពការងារផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


