ព័ត៌មានអន្ដរជាតិ
៨ខែ វៀតណាម បញ្ជូនពលករជិត ១០ម៉ឺននាក់ទៅក្រៅប្រទេស
ក្រសួងការងារ ជនពិការ និងសង្គមកិច្ចរាយការណ៍ថា ប្រទេសវៀតណាម បានបញ្ជូនពលករទៅក្រៅប្រទេសចំនួន ៩៧២៣៤នាក់ ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៣ ពោលគឺស្មើនឹងជាង ៨៨% នៃគោលដៅឆ្នាំនេះ។

ជប៉ុន នៅតែជាប្រទេសទទួលពលករវៀតណាមច្រើនជាងគេ ពោលគឺចំនួន៤៧២១៥នាក់ បន្ទាប់មកគឺតៃវ៉ាន់ (៤១៦៥៤នាក់), សាធារណរដ្ឋកូរ៉េ (១៩៤៤នាក់) ចិនដីគោក (១១៦៣នាក់) ហុងគ្រី (១០០២នាក់) សិង្ហបុរី (៩៦៤នាក់) និងរ៉ូម៉ានី (៦២៧នាក់)។
ត្រឹមមួយខែសីហា ពលករវៀតណាមជាង ១២០០០នាក់ បានទៅធ្វើការនៅបរទេសក្រោមកិច្ចសន្យា ក្នុងនោះរួមមាន ៦០៧៦នាក់ទៅជប៉ុន, ៤៦៩៨នាក់ទៅតៃវ៉ាន់, ២០០នាក់ទៅហុងគ្រី, ១៦៤នាក់ទៅសិង្ហបុរី, ១៤៥នាក់ទៅកូរ៉េ, ១៣៩នាក់ទៅចិនដីគោក និង៩០នាក់ទៅរ៉ូម៉ានី។
គួរបញ្ជាក់ថា ប្រទេសជប៉ុន នៅតែជាគោលដៅកំពូលរបស់ពលករវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ប្រទេសទាំងពីរ បានសម្របសម្រួលគ្នាដើម្បីអនុវត្ត គម្រោងជួយពលករវៀតណាមឲ្យស្វែងរកការងារសមរម្យនៅប្រទេសជប៉ុន និងទទួលបានព័ត៌មានការងារបន្ទាប់ពីត្រលប់មកប្រទេសកំណើតវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ កម្ពុជាមានក្រុមហ៊ុនជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសជាង ១០០ក្រុមហ៊ុន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


